Register Already an agent ? Login

កំណាត់ផ្លូវជាតិលេខ៥ ព្រែកក្ដាម-បាត់ដំបង ប្រវែងជាង២៤៦គ.ម បានសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការហើយ

កំពង់ឆ្នាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និង បើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤គ.ម ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

កំណាត់ផ្លូវជាតិលេខ៥ ចាប់ផ្ដើមពីព្រែកក្ដាម រហូតដល់សិរីសោភ័ណ មានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រ ក្នុងនោះ បានបែងចែកជា ៣កំណាត់ រួមមាន៖ ១.កំណាត់ភាគខាងជើង «បាត់ដំបង-សិរីសោភ័ណ», ២.កំណាត់ភាគខាងត្បូង «ព្រែកក្ដាម-ធ្លាម្អម» និង ៣.កំណាត់ភាគកណ្ដាល «ធ្លាម្អម-បាត់ដំបង» ដែលប្រើប្រាស់រយៈពេលសាងសង់​សរុបប្រមាណ ៧ឆ្នាំ និងប្រើថវិកាសរុបប្រមាណ ៦៩១លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។ ជាការថ្លែង សម្ដចធិបតី ហ៊ុន ម៉ាណែត។

កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង «បាត់ដំបង-សិរីសោភ័ណ» ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការរួច ក្រោមអធិបតីភាព សម្ដេចតេជោ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ បើតាមការបន្ត សម្ដេចធិប បានបន្តទៀតថា

ដោយឡែក កំណាត់ផ្លូវជាតិលេខ៥ «ព្រែកក្ដាម-បាត់ដំបង» ដែលប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នេះ ជាកំណាត់ចុងក្រោយនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្ថែមថា កំណាត់ផ្លូវជាតិលេខ៥ «ព្រែកក្ដាម-បាត់ដំបង» បានចាប់ផ្ដើមសាងសង់កាលពី អំឡុងខែឧសភា ឆ្នាំ២០១៨ មានប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ ប្រើថវិកាសរុបប្រមាណ ៤០៨,៤៣លានដុល្លារ ជាឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុ ជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ បាន បញ្ចប់ការសាងសង់ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣។

នាឱកានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងផ្តល់ការគាំទ្រ គ្រប់បែបយ៉ាង ទាំងជាធនធានមនុស្ស ចំណេះដឹងបច្ចេកទេស និងធនធានហិរញ្ញវត្ថុ ដើម្បីឱ្យសម្រេចបាននូវគម្រោងខ្នាត ធំបែបនេះ។​

នៅក្នុងពិធីខាងលើ សម្តេចធិបតី បានចូលរួមត្រេកអរជាមួយប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥  ដោយមានប្រសាសន៍ថា «មានផ្លូវ មានក្តីសង្ឃឹម»។

សម្តេចធិបតី បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៥នេះ មិនត្រឹមតែជាខ្សែផ្លូវជាតិដែលវែងជាងគេនោះទេ ផ្លូវនេះក៏ជាផ្លូវយុទ្ធ សាស្ត្រដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនៅតាមតំបន់ជុំវិញ ក៏ដូចជាការតភ្ជាប់រចនាសម្ព័ន្ធដឹក ជញ្ជូននៅទូទាំងប្រទេស។

ជាមួយគ្នានេះ ផ្លូវជាតិលេខ៥ ក៏តភ្ជាប់យ៉ាងប្រទាក់ក្រឡាជាមួយបណ្ដាញខ្សែផ្លូវជាតិ ផ្លូវខេត្ត និងតំបន់ទីប្រជុំជន សំខាន់ៗជាច្រើន ហើយថែមទាំងតភ្ជាប់ទៅកាន់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផងដែរ ។ បើតាមការបន្ថែ ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀតថា នៅក្នុងក្របខណ្ឌតំបន់ ផ្លូវជាតិលេខ៥ ជាផ្នែកដ៏សំខាន់មួយ នៃការតភ្ជាប់ពីប្រទេសចិន ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ឆ្លងកាត់ប្រទេសថៃ មកដល់កម្ពុជា និងបន្តទៅប្រទេសវៀតណាម ដែលផ្លូវនេះត្រូវបានគេហៅថា ផ្លូវអាស៊ានហាយវេ លេខ១ (AH1)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)