Register Already an agent ? Login

រាជរដ្ឋាភិបាល ទម្លាក់កញ្ចប់ថវិកា ១០០លានដុល្លារ លើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ

ភ្នំពេញ៖ កម្មវិធីគោលនយោបាយអាទិភាពទី៥ រាជរដ្ឋាភិបាល ស្ដីពី «យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ» តាមរយៈការដាក់ចេញនូវកញ្ចប់ ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០លានដុល្លារ។

កសិកម្ម គឺជាវិស័យស្នូល ដែលបានចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌នៃសង្គមជាតិខ្មែរ ជាយូរលង់ណាស់មកហើយ។ រហូតមកដល់ពេលនេះ វិស័យកសិកម្មកម្ពុជាបានរំដោះប្រជាជនខ្មែរពីគ្រោះទុរភិក្ស និងធានាសន្តិសុខស្បៀងក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ-១៩ ព្រមទាំងបាន រក្សាអតិរេកស្រូវអស់រយៈពេលជិត៣០ឆ្នាំ កន្លងមកនេះ។

ទោះជាយ៉ាងណា វិស័យកសិកម្មនៅតែមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីគោ លនយោបាយអាទិភាព សំដៅដោះស្រាយឱ្យចំបញ្ហា និងទាន់ពេលវេលាជូនដល់ប្រជាកសិករ ប្រមាណជាង ២លានគ្រួ សារ ជាពិសេសដើម្បីធានានិរន្តរភាពសន្តិសុខស្បៀង សម្រាប់ប្រជាជាតិទាំងមូល ទោះក្នុងកាលៈទេសៈណាក៏ដោយ។

បញ្ហាប្រឈម ដែលប្រជាកសិករកំពុងជួបប្រទះមានដូចជា កង្វះទីផ្សារនិងហានិភ័យនៃការ ធ្លាក់ថ្លៃកសិផលក្នុងរដូវប្រ មូលផលកង្វះបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ដែលនាំឱ្យការដាំដុះមិនទទួល ផលជាអតិបរមា កង្វះទុនវិនិយោគនិង ទុនបង្វិលដើម្បីកែច្នៃផលិតផលកសិកម្ម ហានិភ័យនៃបម្រែបម្រួលអាកាសធាតុ និងបញ្ហាថ្លៃដើមផលិតកម្មខ្ពស់ជាដើម។

គោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំង នេះមានដូចខាងក្រោម៖

លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ១០០លានដុល្លារ ដែល នឹងសម្រួលដល់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងធានាតុល្យភាព នៃការផ្គត់ផ្គង់និងតម្រូវការ និងដើម្បីគាំទ្រដល់ ការផលិតរបស់កសិករ ក៏ដូចជាតម្រូវការស្បៀងអាហាររបស់ប្រជាពលរដ្ឋកម្ពុជា។

ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ដើម្បីដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងកង្វះបច្ចេកទេសរបស់កសិករ និងសហគមន៍នៅមូលដ្ឋាន ជួយតម្រង់ទិសដល់កសិករក្នុងការដាំដុះផលិតផលនិងជួយសម្រប សម្រួលក្នុងការស្វែងរកទីផ្សារជូនកសិករពេលប្រមូលផល។

អភិវឌ្ឍសហគមន៍កសិកម្មទំនើប ដើម្បីដោះស្រាយបញ្ហាប្រឈម នៅក្នុងផលិតកម្មកសិកម្មប្រកបដោយប្រសិទ្ធភាព និងមានសេដ្ឋកិច្ច មាត្រដ្ឋាន តាមរយៈការប្រមូលផ្តុំការប្រើប្រាស់ដីផលិតកម្មក្នុងទំហំ មួយសមស្របដល់ការប្រើប្រាស់ មធ្យោបាយទំនើប កាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនផលិតភាព បង្កើនផលចំណេញ និងបែងចែកផលលាភជូនកសិករ ប្រកបដោយតម្លាភាពនិងសមធម៌។

រៀបចំសហគមន៍កសិកម្មទំនើបនេះ មន្ត្រីកសិកម្មឃុំ-សង្កាត់ នឹងក្លាយជាតួអង្គយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការកសាង និងទ្រទ្រង់ ដំណើរការរបស់សហគមន៍។

បន្ថែមពីនេះ ក្រុមប្រឹក្សាគោល នយោបាយសហគមន៍កសិកម្ម និងមូលនិធិសហគមន៍កសិកម្ម ដែលដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងត្រូវបង្កើតឡើងដើម្បី គាំទ្រដល់សហគមន៍ កសិកម្មទំនើប ទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុ សំដៅធានានិរន្តរភាពនៃសហគមន៍ កសិកម្មទំនើប និងបង្កើនភាពប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ។

សូមបញ្ជាក់ថា កម្មវិធីគោលនយោបាយការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ពិតជាមានសារសំខាន់ ក្នុងការរក្សាស្ថិរភាពតម្លៃកសិផល និងជួយដល់សេដ្ឋកិច្ច និងប្រព័ន្ធមុខរបរ របស់គ្រួសារកសិករ និងសន្តិសុខស្បៀង។

ដើម្បីអនុវត្តកម្មវិធីគោលនយោបាយនេះឱ្យទទួលបានជោគជ័យ ទាមទារឱ្យមានការចូលរួមពីស្ថាប័នជំនាញនិង អ្នកពាក់ ព័ន្ធនានា។ លើសពីនេះទៀត ត្រូវអនុវត្តឱ្យមានភាពប្រទាក់ក្រឡា ជាមួយគោលនយោបាយជាតិមួយចំនួន ទៀតដូចជា ការដាក់ពង្រាយមន្ត្រី កសិកម្មឃុំ-សង្កាត់ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប កម្មទំនើប និងគម្រោងអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍នានា ក្នុងការចូលរួមការកសាងខ្សែច្រវាក់ផលិតកម្មផ្សារភ្ជាប់និងទីផ្សារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)