Register Already an agent ? Login

ចុងខែតុលា CDC បានអនុម័តគម្រោងចំនួន១២ ក្នុងវិស័យកាត់ដេរ មានទុនវិយោគសរុបជាង ៦៦លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន១២ ក្នុងវិស័យកាត់ដេរ ដែលបានស្នើទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្កើតរោងចក្រនៅតាមបណ្ដាខេត្តមួយចំនួននៅកម្ពុជា ភាគច្រើននៅខេត្តកំពង់ស្ពឺ កណ្ដាល តាកែវ និងភ្នំពេញ ដែលមានទុនវិយោគសរុបប្រមាណ ៦៦.៦លានដុល្លារ បានអនុម័តឱ្យដំណើរការ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង១២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-ក្រុមហ៊ុន “WP SPORTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីទ្បា ទីតាំងស្ថិតនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៧៥០កន្លែង។

២-ក្រុមហ៊ុន “SHCA GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៦៥១កន្លែង។

៣-ក្រុមហ៊ុន “ZHENSEN SHOES (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ទីតាំងវិស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៥៣៨កន្លែង។

៤-ក្រុមហ៊ុន “NAN TONG TONG SHENG FOOTWEAR CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិត ស្បែកជើង (Slippers) គ្រឿងបន្សំស្បែកជើង កាត់ដេរសម្លៀកបំពាក់ និងកម្រាលគ្រប់ប្រភេទ ទីតាំង ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។

៥-ក្រុមហ៊ុន “JIN LU YUAN ENERGY ENVIRONMENT PROTECTION INDUSTRY CO., LTD.” គម្រោងបង្កើតរោងចក្របោកគក់ ទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិនក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៣០កន្លែង។

៦-ក្រុមហ៊ុន “HYPER HOPE NUTRITION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩១កន្លែង។

៧-ក្រុមហ៊ុន “LUMINOUS CLOUD HOME DECOR CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង ទីតាំងស្ថិតនៅភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៤៥កន្លែង។

៨-ក្រុមហ៊ុន “YUAN ZHENG COATING MATERIAL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតថ្នាំលាបពណ៌ ទីតាំងស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៦កន្លែង។

៩-ក្រុមហ៊ុន “JIAN QUAN XING ENTERPRISE CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ទីតាំងស្ថិតនៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៦៨កន្លែង។

១០-ក្រុមហ៊ុន “SUNDLY CLOTHING INTERNATIONAL (CAMBOIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៤០២កន្លែង។

១១-ក្រុមហ៊ុន “HAOLIDA (CAMBODIA) FASHION CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងស្ថិតនៅផ្លូវជាតិលេខ៤១ ភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគ ប្រមាណ ៥,២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៧៨១កន្លែង។

១២-ក្រុមហ៊ុន “ANYU (CAMBODIA) BAGS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ទីតាំងស្ថិតនៅផ្លូវជាតិលេខ៤១ គីទ្បូម៉ែត្រ១៣ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៧៥០កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)