Register Already an agent ? Login

CDC បានអនុម័តគម្រោងវិនិយោគ៤ ទុន១៣លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ និងស្វាយរៀង

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម

១-ក្រុមហ៊ុន JIANMIN FILTER (CAMBODIA) CO., LTD. បង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងតម្រងម៉ាស៊ីនបន្សុទ្ធខ្សល់ និងទឹក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣១៣កន្លែង

២-ក្រុមហ៊ុន METENDA METAL (CAMBODIA) CO., LTD. បង្កើតរោងចក្រស្ល និងកែច្នៃលោហៈធាតុ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។

៣-ក្រុមហ៊ុន HUANDA COCOA FOOD CO., LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិត ផលិតផលធ្វើអំពីកាកាវ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤២កន្លែង។

៤-ក្រុមហ៊ុន HAINING NUOHE NEW MATERIAL CO., LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគ ១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១០៤កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)