Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី មានទឹកប្រាក់ជាង ៣៣៦លានដុល្លារ ធ្លាក់ចុះជិត៩% ៨ខែឆ្នាំ២០២៣

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអូស្ត្រាលី សម្រេចបាន ៣៣៦,២១​លាន​ដុល្លារ ធ្លាក់ចុះ ៨,៥% ៨ខែឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ មានចំនួន ៣៦៣,៣៩លានដុល្លារ។ បើ​តាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់ថា អូស្ត្រាលី គឺជា​ដៃគូ​ពា​ណិ​ជ្ជ​កម្ម​ធំ​ទី​១៧ របស់​កម្ពុជា។

​ពី​ខែមករា​-​ខែសីហា ឆ្នាំ​២០២៣ ការនាំចេញ​ទំនិញ​ពី​កម្ពុជា ​ទៅ​អូស្ត្រាលី​ មាន​ចំនួន ២៣៦,៩២​លាន​ដុល្លារ ធ្លាក់ចុះ ៦​%​ បើ​ធៀបនឹង​ឆ្នាំ​២០២២ ដែលមាន​ចំនួន ២៥២,១៦លាន​ដុល្លារ រីឯ ទំនិញ​អូ​ស្ត្រា​លី​នាំមក​កម្ពុ​ជាវិញមាន​ចំនួន ៩៩,២៩ លាន​ដុល្លារ ធ្លាក់ចុះ ១៣,៨% ​ពី​ចំនួន ១១៥,២៣លាន​ដុល្លារ​។ បើតាមការបន្តរបស់ ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ។

សូមបញ្ជាក់ថា ផលិតផល​ដែល​កម្ពុជា​នាំទៅ​ប្រទេស​អូស្ត្រាលី​មានដូចជា៖ ផលិតផល​វាយ​ន​ភណ្ឌ កង់ និង​កសិកម្ម ចំណែក​ទំនិញ​កម្ពុជា​នាំចូល​មកវិញ​រួមមាន ផលិតផល​អេឡិចត្រូនិក ឱសថ និង​យានយន្ត ជា​ដើម​។

សូមរម្លឹកថា ក្នុង​ឆ្នាំ​២០២២ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគីរវាងប្រទេសទាំងពីរ មាន​ទឹកប្រាក់ ៥២៣,៦១​លាន​ដុល្លារ កើន ៦០,៩%​ បើ​ធៀប​នឹង​ឆ្នាំ២០២១ ដែលមាន ៣២៥,៤៧​លាន​ដុល្លារ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)