Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជាង ៧ពាន់លានដុល្លារ កើនជិត ២% ៧ខែឆ្នាំ២០២៣

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរកម្ពុជា-ចិន រយៈពេល ៨ខែឆ្នាំ២០២៣ សម្រេចបាន ៧០៩៣.៥៩​លាន​ដុល្លារ កើនឡើង ១,៨% ​បើ​ធៀបនឹងគ្រាដូចគ្នា​ឆ្នាំ២០២២។ យោងតាមទិន្នន័យរបស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

ផលិតផលសំខាន់របស់កម្ពុជា នាំចេញទៅកាន់ប្រទេសចិន រួមមាន៖ សម្លៀកបំពាក់ ស្បែក ជើង ផលិតផល វាយនភណ្ឌ ផ្សេងៗ គ្រឿង អេឡិចត្រូនិក ផ្នែក រថយន្ត កង់ កិន សំបក កៅស៊ូ ស្ពៃ ស្ពៃ ស្លា ។ល។ នេះបើតាមទិន្នន័យខាងលើ។

បើតាមទិន្នន័យខាងលើបានបន្តទៀតថា ការនាំចូលរបស់កម្ពុជា រួមមាន៖ ថ្នាំ និង គ្រឿងផ្សំ បារី ស្រាបៀរលាយ ស្រាក្រឡុក ភេសជ្ជៈ ទន់ ភេសជ្ជៈ ប៉ូវ ជាតិ ស្ករ ចម្អិន ប្រេង ល្ហុង គ្រឿង ក្រអូប ជាដើម។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន ត្រូវ​រំពឹងថា​នឹង​កើន​ឡើង​បន្ថែមទៀត ខណៈ ​លោក​ស្រី ចុង ជី ​ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ​សន្យា​នឹង​ខិតខំ​ណែ​នាំឱ្យ​វិនិយោគិន​របស់ខ្លួន ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ថែមទៀត​។ ​ការសន្យា​នេះ ​លើកឡើង​ក្នុងជំនួប​ជាមួយនឹង​ លោក ជា វុទ្ធី អគ្គ​លេខាធិការ​គណៈកម្មាធិកា​រវិ​និ​យោគ​កម្ពុជា នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ កាលពី​ថ្ងៃទី៦ ខែកញ្ញា​ ឆ្នាំ២០២៣។

បើតាមជំនួបនេះ លោក ជា វិ​ទ្ធី បានសម្តែងសុទិដ្និនិយមថា កិច្ច​សហ​ប្រតិបត្តិ​ការវិនិយោគ​កម្ពុជា​-​ចិន នឹង​សម្រេចបាន​ផ្លែផ្កា​ល្អ​ថែមទៀត ខណៈ​កន្លងមក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​ចិន ក៏មាន​អនុ​ស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​ការបង្កើត​យន្តការ​ពង្រឹង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការវិនិយោគ និង​សេដ្ឋកិច្ច​។

នៅពេល​ខាងមុខ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អាជ្ញា​ធរ​ចិន ក៏​គ្រោង​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន៦ បន្ថែមទៀត ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិប​ត្តិ​ការវិនិយោគ​គ្រប់​ជ្រុងជ្រោយ​ដែលមាន​វិសាលភាព​គ្របដណ្តប់​លើ​ការជំរុញ​វិនិយោគ​នៅក្នុង​វិស័យ​ឌីជីថល​, ឧស្សាហូបនីយកម្ម​ប្រភេទ​ថ្មី​, ការ​អភិ​វ​ឌ្ឍ​បៃតង និង​ការកសាង​របៀង​អភិ​​វឌ្ឍន៍​ឧស្សាហកម្ម​។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​គឺ​ដើម្បី​រៀបចំ​ថ្នាល​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​ប្រកបដោយ​ប្រសិទ្ធ​ភាព និង​ប្រសិទ្ធ​ផល​ដល់​វិនិយោគិន ជាពិសេស​វិនិយោគិន​ចិន​។

គូសបញ្ជាក់ថា ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំជាងគេ​របស់​កម្ពុជា ដោយមាន​ចំណែក ២៥,៦១% ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា រយៈពេល ៧ខែ ឆ្នាំ២០២៣ ដែលមាន​ចំនួន ២៧ ៧០០,៣៦​ លាន​ដុល្លារ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)