Register Already an agent ? Login

លោក វ៉ី សំណាង ទៅកៀគរវិនិយោគិនចិន មកបណ្ដាក់ទុននៅកម្ពុជា ខណៈមេសហគ្រាជំរុញជាង៥០ក្រុមហ៊ុនវិនិយោគវិស័យកសិកម្ម

ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទៅបំពេញទស្សនកិច្ចនៅ ខេត្តហឺណាន ប្រទេសចិនកាលពីថ្ងទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីគៀរគរវិនិយោគិនមកកបណ្ដាក់ទុននៅកម្ពុជា ពិសេសក្នុងខេត្តកំពង់ស្ពឺតែម្ដង។ តាមការឆ្លើយតប លោក Wang Guangguo នាយកប្រតិបត្តសហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន បានប្តេជ្ញាជំរុញសហគ្រាសជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម។

នៅក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងការវិនិយោគ និងការអភិវឌ្ឍផ្សេងៗរបស់ខេត្ត លោក លោក Wang Guangguo បានគូសបញ្ជាក់ថា ប្តេជ្ញាជំរុញសហគ្រាសជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និង ជ្រូក។

លោក បានបញ្ជាក់ថា ខេត្តហឺណាន គឺជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅប្រទេសចិន និងជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេ១ នៅប្រទេសចិនផងដែរ។

ក្នុងបេសកម្មនោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមន្រ្តីក្រោមឱវាទ បានទៅទស្សនកិច្ចមជ្ឈមណ្ឌលបង្ហាញបច្ចេកវិទ្យាកសិកម្ម ZhongYuan Nonggu ឈ្វេងយល់ពីរបៀបបង្កាត់ពូជ និងការពារបន្សាំជម្ងឺគ្រប់មុខ ស្រូវ ល្ង ពោត សណ្តែក ត្រី ផ្លែឈើគ្រប់ ព្រមទាំងផលិតផលសម្រេចចែកចាយនៅទីផ្សារ។

ជាមួយគ្នានេះ លោក ក៏ទៅបានទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាកសិកម្មទំនើប ដោយប្រើប្រាស់ Drone និង គ្រឿងយន្តកសិកម្ម ព្រមទាំងទៅមើលសត្វឃាតដ្ឋាន កែច្នៃ និង វេចខ្ចប់សត្វជៀម ដែលអាចធ្វើបាន ៤.០០០ ទៅ ៥.០០០ក្បាលក្នុង១ថ្ងៃ។ នាឱកាសនោះ និងបានទៅរោងចក្រ វេចខ្ចប់ចំណីអាហារ Jiu Duo Rou Duo រួមមាន អាហារឆៅ អាហារឆ្អិន និង ជ្រក់ ផងដែរ។

គូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានសក្តានុពលបំផុត ទាក់ទាញបានអ្នកវិនិយោគផ្នែកឧស្សាហកម្មរោងចក្រជាច្រើន ក្នុងមួយឆ្នាំៗ ដោយបានបង្កើតប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ តាមរយៈការងាររាប់ម៉ឺនកន្លែង។

នាពេលថ្មីៗនេះ ក្រុមហ៊ុនចំនួន៤ មានទុនវិនិយោគ ២៧៩លានដុល្លារ បង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ រោងចក្រផលិត​សម្ភារៈ​ប្រើប្រាស់ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)