Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលជាង ២៣លានដុល្លលារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ៨ខែឆ្នាំ២០២៣

សៀមរាប៖ ​រយៈពេល ៨​ខែ​ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូល ២៣,០៩១,៩៣១ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើន៤១៩,៥៨​%​ ដែលមានភ្ញៀវទេសចរបរទេសសរុប ៤៩៨,៥១៣នាក់ កើនឡើង ៣៥០,៨៦​ %។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ។

សម្រាប់ខែសីហា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនៃ ២,៧៧៤,៥៨៦ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៥៩,១៤៨នាក់។ បើតាមការបន្តរបស់គ្រឹះស្ថានអង្គរ។

ក្រៅរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏ទទួលបានចំណូលលក់បណ្ណចូលទស្សនានៅប្រាសាទកោះកែរ និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​សផងដែរ ប្រមាណ ៤៩០ ៩០៧​ដុល្លារ​។

សូមរម្លឹកថា នៅក្នុង​ឆ្នាំ២០២២ គ្រឹះស្ថាន​អង្គរ​រក​ថវិកា​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​បាន ១១,៧៨លាន​ដុល្លារ ក្នុងនោះ​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ១១,៥៣លាន​ដុល្លារ​, ចំណូល​ពី​ប្រាសាទ​កោះកែរ ៩០ ៤៥០​ដុល្លារ និង​ចំណូល​ពី​កំពង់ផែ​ចុង​ឃ្នៀ​ស ចំនួន ១៦៥ ៣០៨​ដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)​