Register Already an agent ? Login

កម្ពុជា នាំចេញកៅស៊ូនិងឈើកៅស៊ូ ទទួលចំណូលបានជាង ២២៩លានដុល្លារ ធ្លាក់ចុះជាង ១០% ៧ខែឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជា បាននាំចេញកៅស៊ូនិងឈើកៅស៊ូចំនួន ១៧០ ៩៦៨​តោន ទទួលបានចំណូល ២២៩,៥២​លាន​ដុល្លារ ធ្លាក់ចុះ ១០,៨៥% ​៧ខែឆ្នាំ២៩២៣ បើធៀប​នឹង​ឆ្នាំ២០២២ មាន​ចំនួន ២៥៧,៤៥​លាន​ដុល្លារ​។ នេះបើតាមស្ថិតរបស់អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ។

ការនាំចេញកៅស៊ូនិងឈើកៅស៊ូ ទទួលបានចំណូល ២២៩,៥២​លាន​ដុល្លារ ក្នុងនោះ ជ័រកៅស៊ូ មាន​ទឹកប្រាក់ ២២៨,៥​លាន​ដុល្លារ និ​ឈើ​កៅស៊ូ ១,០៧​លាន​ដុល្លារ​។ បើតាមការបន្តនៅក្នុងស្ថិតិអគ្គនាយកដ្ឋាន​កៅស៊ូ​។

ការធ្លាក់ចុះ​ចំនួន​ប្រាក់ ​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ គឺ​ដោយសារ​តម្លៃ​ជ័រកៅស៊ូ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ។ បើតាមការលើកឡើងរបស់ លោក ឃួន ផល្លា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​នីតិ​កម្ម​នៃ​អគ្គនាយកដ្ឋាន

បានបន្តថា ខណៈ​ វិបត្តិ​សង្គម​​សេដ្ឋកិច្ច នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បានធ្វើឱ្យ​តម្រូវការ​ជ័រកៅស៊ូ​ធ្លាក់ចុះ ប៉ុន្តែ​បរិ​មាណ​ជ័រកៅស៊ូ​នៅក្នុង​ស្តុក​តាម​ប្រទេស​នានា​កើនឡើង​។ បើតាមភ្នំពេញប៉ុស្តិ៍។

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២២ កម្ពុជា​រកចំណូលបាន​ជាង ៥៣១​លាន​ដុល្លារ ​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​ ក្នុងនោះ​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ ៥២៧ ៧៧៤ ៥៦៩​ដុល្លារ និង​ចំណូល​ពី​ឈើ​កៅស៊ូ ៤ ០៨៩ ២៧៣ដុល្លារ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)