Register Already an agent ? Login

អាល្លឺម៉ង់ ផ្ដល់ជំនួយឥតសំណង ២,១លានដុល្លារ បោសសម្អាតផ្ទៃដីចម្ការមីនទំហំប្រមាណ ១.៦០០ហិកតា នៅខេត្តចំនួន៣

ភ្នំពេញ៖ កម្ពុជា បានទទួលហិរញ្ញប្បទានឥតសំណងចំនួន ២,១០០,០០០ដុល្លារ ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បោសសម្អាតផ្ទៃដីចម្ការមីនទំហំប្រមាណ ១.៦០០ហិកតា នៅខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ នេះបើតាមសេចក្ដីជូនដំណឹង របស់អង្គភាពស៊ីម៉ាក់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។

បើតាមសេចក្ដីជូនដំណឹង បានឱ្យដឹងទៀតថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងអង្គភាពស៊ីម៉ាក់និងអង្គការជំនួយរបស់ប្រជាជនណ័រវេស្ស(NPA) បានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងសហប្រតិបត្តិការគម្រោងបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា” កាលពីសប្ដាហ៍ទី២ ក្នុងខែសីហា ឆ្នាំ២០២៣នេះ។

គម្រោងនេះ សម្រាប់រយៈពេល ១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ ក្រៅពីបោសសម្អាតចម្ការមីន ក៏មានការផ្សព្វផ្សាយអប់រំ យល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជនរងគ្រោះដោយសារមីនផងដែរ។

គម្រោងនេះ ជាការរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន សំដៅសម្រេចឲ្យខានតែបានតាមគោល នយោបាយរាជរដ្ឋាភិបាល កម្ពុជាគ្មានមីនឆ្នាំ២០២៥។ បើតាមការបញ្ជាក់ បស់អង្គភាពស៊ីម៉ាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)