Register Already an agent ? Login

តើមានកត្តាអ្វីខ្លះអំណោយផលកំណើនសេដ្ឋកិច្ចកម្ពុជា ហើយប្រឈមហានិភ័យអ្វីខ្លះនៃកំណើនសេដ្ឋកិច្ចនេះ?

ភ្នំពេញ៖ កត្តាអំណោយផលកំណើនសេដ្ឋកិច្ចកម្ពុជា ការកើនឡើងវិញនៃកំណើនវិនិយោគក្នុងតំបន់ និងមានទីតាំងភូមិសាស្រ្តនៅចំកណ្ដាលអាស៊ាន ប៉ុន្តែក៏ប្រឈមនឹងហានិភ័យផងនោះគឺ កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចពិភពលោក និងតំបន់ ជាពិសេសប្រទេសអឹរ៉ុប និងចិន។ បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា កត្តាអំណោយផលនិងហានិភ័យចំពោះកំណើនសេដ្ឋកិច្ចកម្ពុជារួមមាន៖

+កត្តាអំណោយផល

ការកើនឡើងវិញនៃការវិនិយោគក្នុងតំបន់, មានទីតាំងភូមិសាស្ត្រនៅចំកណ្តាលអាស៊ាន, ការកើនឡើងការវិវយោគក្នុងវិស័យកសិឧស្សាហកម្ម, លទ្ធភាពខ្ពស់នៃវិស័យធនាគារក្នុងការឆ្លើយតបនឹង តម្រូវការហិរញ្ញប្បទានក្នុងពេលមានវិបត្តិ, សេដ្ឋកិច្ចមានភាពបើកទូលាយ និងសហហរណកម្មខ្ពស់, ស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកត្តាភាគលាភប្រជាសាស្ត្រ។

+ហានិភ័យនិងបញ្ហាប្រឈម

កំណើនទាបជាងការរំពឹងទុក នៃសេដ្ឋកិច្ចពិភពលោក និងតំបន់ ជាពិសេសប្រទេសអឺរ៉ុប និងចិន, ការកើតឡើងអតិជណាដែលនឹងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ, ភាពមិនច្បាស់លាស់ លំហូរមូលធននិង ការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ, ការប្រែប្រួលអាកាសធាតុដែលអាចបន្ថយ កំណើនក្នុងវិស័យកសិកម្ម, ភាពមិនប្រាកដប្រជានៃការវិវត្តជំងឺអ្វីវិត-១៩, ឧក្រិដ្ឋកម្មសាយប៊័រ និងវិបត្តិភូមិសាស្ត្រនយោបាយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)