Register Already an agent ? Login

ឆមាសទី១ សេដ្ឋកិច្ចកម្ពុជាបន្តកំណើនវិជ្ជមាន គាំទ្រដោយវិស័យធំៗ៣ គឺទេសចរណ៍ កសិកម្ម និងសំណង់

ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបានកំណើនវិជ្ជមានដែលគាំទ្រដោយវិស័យចម្បងធំ៣ រួមមាន៖ កំណើនខ្ពស់នៃវិស័យទេសចរណ៍, ការបន្តរក្សាកំណើនក្នុងវិស័យកសិកម្ម និងសញ្ញាងើបឡើងវិញនៃវិស័យសំណង់។ នេះតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា បើទោះជា ផលិតកម្មវិស័យកម្មន្តសាលបានធ្លាក់ចុះ ដោយសារការថមថយនៃតម្រូវការខាងក្រៅក៏ដោយ។

វិស័យទេសចរណ៍ ទេសចរក្នុងស្រុកមានស្ថានភាពកល្អ​ប្រសើរ មានចំនួន ១១លាននាក់ ដោយបានកើនឡើង ៧៣,២% ឆ្នាំលើឆ្នាំ និងកើនឡើងប្រមាណ ២ដង ធៀបនឹងគ្រាមុនមានវិបត្តិ។ បើតាមរបាយការណ៍ដដែល បានបន្តទៀតថា ភ្ញៀវអន្តរជាតិមានចំនួន ២,៦លាននាក់ ដែលទទួលបានកំណើនខ្ពស់ជាងគ្រាដូចគ្នាឆ្នាំ២០២២ ៥,១ដង ប៉ុន្តែចំនួនសរុបនៅមានកម្រិទាបជាគ្រាមុនវិបត្តិ (៣,៣លាននាក់)។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោម ២,៦នាក់ មានជនជាតិថៃចំនួន ៨៧០,៧ពាន់នាក់, វៀតណាមចំនួន ៤៦៣,៥ពាន់នាក់ និងចិនមានចំនួន ២៦៨,៦ពាន់នាក់។

វិស័យកសិកម្ម រួមមាន ដំណាំស្រូវ ផលិតស្រូវប្រាំងកើន ១៣% ផ្ទៃដីដាំដុះស្រូវវស្សាកើន ១៨,៧%, ដំណាំកៅស៊ូ ផលកៅស៊ូកើន ០,១% ខណៈតម្លៃវិញធ្លាក់ចុះ -១៥,៨%, ផលវារីវប្បកម្ម ផលនេសាទទឹកសាបកើន ៥,១% ផលសាទសមុទ្រកើន ៣៤,១% និងផលវារីវប្បកម្ម ២,៩%។

វិស័យសំណង់និងអចលនទ្រព្យបានបង្ហាញសញ្ញាងើបឡើងវិញ ក្នុងនោះ តម្លៃនិងកំណើននៃនាំចូលសម្ភារនិងបរិក្ខាសំណង់ ការនាំចូលសម្ភារនិងសំណង់កើនកើនឡើងបន្តិច ០,៤% ប្រមាណ ៩១១លានដុល្លារ បើធៀបនឹងឆ្នាំ២០២២។

ជាមួយគ្នានេះ សន្ទស្សន៍ថ្លៃលំនៅឋាន តម្លៃលំនៅឋាននៅកម្ពុជាបានកើនឡើង ៦,៤% (ឆ្នាំលើឆ្នាំ) ក្នុងនោះ តម្លៃលំនៅឋាននៅរាជធានីភ្នំពេញបានកើនឡើង ៦,៩% និងតម្លៃលំនៅឋាននៅតាមបណ្ដាខេត្តផ្សេងៗកើន ៥,៣%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)