Register Already an agent ? Login

ADB ផ្តល់ទឹកប្រាក់កម្ចី​មកកម្ពុជា ១០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្ម

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១00លានដុល្លារ ដល់កម្ពុជាដើម្បីជួយលើកកម្ពស់សមត្ថភាព កម្លាំងពលកម្មដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន។

កម្មវិធីរងទីមួយ នៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង និងជំរុញដោយបច្ចេកវិជ្ជាតាមរយៈការ ពង្រឹងធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់បរិយាកាស អភិវឌ្ឍន៍ជំនាញរបស់ប្រទេសផ្តល់ការបណ្តុះបណ្តាលប្រកបដោយបរិយាបន្នដែលនាំមុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែម សម្រាប់ ការអភិវឌ្ឍជំនាញដែលផ្តោតលើតម្រូវការ។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាមាន ប្រសាសន៍ថា «ការកែទម្រង់កម្លាំងពលកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឱ្យមានកំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ ឱ្យទាន់ពេលវេលា។

លោកស្រី បានបន្តថា កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន TVET ទាំងនេះមានសារសំខាន់សម្រាប់ការរៀបចំកម្ម វិធីបណ្តុះបណ្តាលដែល ឆ្លើយតបនឹងតម្រូវការទីផ្សារ ធ្វើឱ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្តុះ បណ្តាល និងពង្រីកមូលនិធិ អភិវឌ្ឍន៍ជំនាញ (SDF)។

បញ្ហាប្រឈមសំខាន់ៗចំនួនបី រួមចំណែកជាឧបសគ្គទូទៅ ដែលកំពុងជាបញ្ហាប្រឈមសម្រាប់ប្រព័ន្ធ TVET កម្ពុជា គឺកង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញជាក់លាក់និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្ម, ភាពមានកម្រិតនៃតួនាទីរបស់វិស័យឯកជនក្នុងការ អភិវឌ្ឍជំនាញនិងនៃចក្ខុវិស័យអន្តរកម្មរបស់ឧស្សាហកម្មនានា, និងការផ្តល់ហិរញ្ញប្បទាននិងភាពជាដៃគូមិនទាន់បានពេញលេញ ក្នុងការអភិវឌ្ ជំនាញ។

ការរួមគ្នានៃបញ្ហាប្រឈមទាំងនេះ កំណត់ភាពអាចទទួលបានការងារធ្វើនិងផលិតភាពនៃកម្លាំងពលកម្មបច្ចុប្បន្ន និងអនាគត ហើយអាចរារាំងប្រទេសកម្ពុជាក្នុងដំណាក់កាលក្រោយជំងឺរាតត្បាតពីការធ្វ ពិពិធកម្ម និង អន្តរកម្មទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះ ដឹង។ មានអ្នកធ្វើការប្រមាណ ៩លាននាក់ ក្នុងទីផ្សារការងារនៅកម្ពុជាដែលក្នុងនោះមាន ស្ត្រី ៤៩% នៃកម្លាំងពលកម្មទាំងនោះ។

គិតត្រឹមឆ្នាំ២០២១ ប្រជាពលរដ្ឋកម្ពុជា ៥៤% មានអាយុក្រោម ៣0ឆ្នាំ ដែលនេះបង្ហាញពីឱកាសពិសេសមួយសម្រាប់ប្រទេសក្នុងការបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើន ជំនាញសម្រាប់និយោជិតថ្មីចូលទៅក្នុងទីផ្សារការងារ និងលើកកម្ពស់ជំនាញរបស់និយោជិតដែលកំពុងបំពេញការងារទៅតាមតម្រូវការឧស្សាហកម្មផងដែរ។

កម្មវិធីនេះ គឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់ រាជរដ្ឋាភិបាលក្នុងការពង្រឹងធនធានមនុស្សនិងអភិវឌ្ឍវិស័យឯកជន និងទីផ្សារការងារ។ វាក៏អនុលោមតាមផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់រាជ រដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣៕

ដោយ៖ មឿន ឌីណា (Moeun Dyna)