Register Already an agent ? Login

ភ្ញៀវជាតិ-អន្តរជាតិជិត ២៧ម៉ឺន បានទៅកម្សាន្តគោលទេសចរណ៍៧កន្លែង ថយចុះ៩%ធៀបនឹងសប្ដាហ៍កន្លងទៅ

ភ្នំពេញ៖ ចុងសប្ដាហ៍ថ្ងៃទី១៧-២៣ ខែកក្កដា ឆ្នាំ២០២៣ ភ្ញៀវសរុបមានចំនួន ២៦៩,៣៥៦នាក់ ក្នុងនោះភ្ញៀវជាតិ ២២៩,៥១៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៩,៨៣៧នាក់ បានទៅកម្សានគោលដៅទេសចរណ៍ ៧កន្លែង ដែលចំនួនទេសចរបានថយចុះ ៩% បើធៀបនឹងសប្ដាហ៍កន្លងទៅ។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តបាត់ដំបង ៣៧,៤១០នាក់, ខេត្តព្រះសីហនុ ៣៥,៨៤៩នាក់, រាជធានីភ្នំពេញ ៣៣,៤៣៧នាក់, ខេត្តកំពត ៣១,០៤៥នាក់, ខេត្តសៀមរាប ២០,៣៥០នាក់, ខេត្តកំពង់ស្ពឺ ១៦,០២៥នាក់ និងខេត្តពោធិ៍សាត់ ១៣,៩០៩នាក់។

ការថយចុះចំនួនទេសចរ ៩% ដោយសារប្រជាពលរដ្ឋទូទាំងប្រទេស បានធ្វើដំណើរទៅស្រុកកំណើតដើម្បីចូលរួមការបោះឆ្នោត។ បើតាមការបញ្ជាក់ក្រសួងទេសចរណ៍ បានបន្តថា ប្រជាពលរដ្ឋភាគច្រើនបានជួបជុំគ្នាហូបចុកនៅតាមូលដ្ឋានស្រុកកំណើតរបស់គាត់បន្ទាប់ពីបោះឆ្នោតរួច។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋភ្នំពេញមួយចំនួន បានធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍មួយចំនួនបន្ទាប់ពីបោះឆ្នោតរួច ពិសេសទៅកាន់ខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿន។

ជាក់ស្តែង យោងតាមរបាយការណ៍ចរាចរណ៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានរថយន្តចំនួន ២០,៤៩៤គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)