Register Already an agent ? Login

ភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបជិត ៣០ម៉ឺននាក់ បានដើរកម្សាន្តទូទាំងប្រទេសកើនជាង៣% ចុងសប្ដាហ៍ទី២នេះ

ភ្នំពេញ៖ ចុងសប្ដាហ៍ទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវសរុបមានចំនួន ២៩៦,០០៥នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៤៤១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៣៦,៥៦៤នាក់ មានការកើនឡើងប្រមាណ​ ៣.១៥% ធៀបនឹងសប្តាហ៍កន្លងមក។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៦,៥៥៧នាក់, ខេត្តបាត់ដំបង ៣៥,៦៦៤នាក់, រាជធានីភ្នំពេញ ៣៣,២១១នាក់, ខេត្តកំពត ២៧,៦៧៥នាក់, ខេត្តសៀមរាប ២២,៥៣៥នាក់, ខេត្តកំពង់ស្ពឺ ១៤,២៥៣នាក់, ខេត្តពោធិ៍សាត់ ១១,២៧៧នាក់, ខេត្តកែប ១១,០៧៦នាក់។

សរុបចំនួនទេសចរជិត ៣០ម៉ឺននាក់ ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣ មានការកើនឡើងប្រមាណ​ ៣.១៥% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិ កើនឡើង ៣.៤% និងភ្ញៀវអន្តរជាតិ កើនឡើង ១.៣៦%។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ក្រសួង បានបន្តថា ខណៈ ចរន្តភ្ញៀវទេសចរអន្តរជាតិដែលដើរកម្សាន្តផ្ទៃក្នុងប្រទេស នៅតែមានការកើនឡើង ស្របពេលការបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកមកដល់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)