Register Already an agent ? Login

គម្រោងសាងសង់ស្ពាន ពីកោះពេជ្រទៅកោះនរា នៅសល់១៥%ទៀតប៉ុណ្ណោះ នឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ នៅសល់ប្រមាណ ១៥ភាគរយប៉ុណ្ណោះ គ្រោងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាឆ្នាំ២០២៣ ខណៈគិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ វឌ្ឍនភាពសម្រេចបាន ៨៥ភាគរយ នៃគម្រោង។ បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ និងកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។

ស្ពាននេះ មានប្រវែង ៨២៤ម៉ែត្រ កម្ពស់ ៧០ម៉ែត្រ ជាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ចំណាយទុនវិនិយោគ ៣៨លានដុល្លារ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ស្ពាននេះ បានបើកការដ្ឋានដំណើរការសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ចំណាយពេល ៣៥ខែ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)