Register Already an agent ? Login

ផ្លូវលំ១ខ្សែប្រវែង៦គ.ម ក្នុងស្រុងកំពង់ស្វាយ ខេត្តកំពង់ធំ បានបើកការដ្ឋានសាងសង់ ជាអំណោយសម្ដេចតេជោ

កំពង់ធំ៖ ផ្លូវលំមួយខ្សែប្រវែង ៦គីឡូម៉ែត្រ ដែលជាអំណោយសម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយឆ្លងកាត់ឃុំ២គឺ ឃុំកំពង់ស្វាយ និងឃុំត្រពាំងឬស្សី នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង៉ បានបើកការដ្ឋាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

ថ្ងៃនេះ ជាថ្ងៃពិសេសសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរស្រុកកំពង់ស្វាយដែលបានទទួលនៅអំណោយដ៏ពិសេស គឺជាផ្លូវលំមួយខ្សែប្រវែង ៦គីឡូម៉ែត្រ ដោយធ្វើដំណើរឆ្លងកាត់ឃុំ២ គឺឃុំកំពុងស្វាយ និងឃុំត្រពាំងឫស្សី។ បើតាមការលើកឡើងរបស់ អ្នកស្រី ឃួន ឃុនឌី ប្រធានក្រុមកាងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ។

អ្នកស្រី ឃួន ឃុនឌី បានបន្តថា នេះជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋទាំងពីរឃុំ ក្នុងស្រុកកំពង់ស្វាយ សម្ដេចតេជោ លោកតែងតែគិតគូរសុខទុក្ខ និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋលោកមិនដែលមើលរំលង ឬទុកឱ្យបងប្អូននៅឯកានោះឡើយ ជាក់ស្ដែងដូចជាថ្ងៃនេះផ្ទាល់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)