Register Already an agent ? Login

ការ​ផ្លាស់ប្តូរ​ទំនិញ​របស់​កម្ពុជា ​ជា​​មួយ​ប្រទេស​​ដៃគូ​អន្តជាតិ មានទឹកប្រាក់ជាង ១៩ពាន់ដុល្លារ ៥ខែឆ្នាំ២០២៣ ធ្លាក់ចុះ១៤%

ភ្នំពេញ៖ ការ​ផ្លាស់ប្តូរ​ទំនិញ​របស់​កម្ពុជា​ជា​​មួយ​ប្រទេស​ដៃគូ​ទាំងអស់ ​រយៈពេល៥ ឆ្នាំ២០២៣ ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៣ មានទឹក​ប្រាក់​ស​រុ​ប ១៩ ២៩២,៥៥លាន​ដុល្លារ ធ្លាក់ចុះ ១៤,១% ​បើ​ធៀបនឹង​ឆ្នាំ​ ២០២២។ ក្នុងនោះ កម្ពុជា​នាំ​ចេញ​ចំនួន ៩ ១៨៣,៤៧​លាន​ដុល្លារ ធ្លាក់ចុះ ២,៤% និង​នាំចូល​វិញ ១០ ១០៩,០៨លាន​ដុល្លារ ធ្លាក់ចុះ ២២,៦%។ បើ​យោងតាម​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ជញ្ជីងពាណិជ្ជកម្ម​រយៈពេល ៥​ខែ​ ដើមឆ្នាំ២០២៣ មាន​ឱន​ភាព​ប្រមាណ ៩២៥,៦១លាន​ដុល្លារ បើបៀបនឹង​ឆ្នាំ​២០២២ និងធៀប​ឆ្នាំ​២០២១ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ដល់ ៣ ៦៤៤,៧១​លាន​ដុល្លារ​។ បើតាមការបញ្ជាក់នៅក្នុងស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

សម្រាប់​ខែឧសភា ឆ្នាំ​២០២៣ ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុ​ជាមាន​ចំនួន ៤ ១៣១,៥១​លាន​ដុល្លារ ធ្លាក់ចុះ ១៤,២៨% ធៀប​ខែឧសភា ឆ្នាំ​២០២២ ​ការនាំចេញ​របស់​កម្ពុជាមាន​ចំនួន ១ ៩៤៩,៣៥លាន​ដុល្លារ កើនឡើង ៧,៩ និង​នាំចូល ២ ១៨២,១៦​លាន​ដុល្លារ ធ្លាក់ ២៧,៦%​។ 

​ទោះ​ទំហំ​ពា​​ណិ​ជ្ជ​កម្ម​អន្តរជាតិ​ធ្លាក់ចុះ ប៉ុន្តែ​វា​មិនមែនជា​ក្តីបារម្ភ​សម្រាប់​កំ​​ណើ​ន​សេដ្ឋកិច្ចជាតិ​ឡើយ​ព្រោះ​បើតាម​ខ្ញុំ​ដឹង​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​រយៈពេល ៥ ​ខែ​ដើមឆ្នាំ​ ២០២៣ ធ្លាក់ចុះ គឺ​ដោយសារ​កម្ពុជា​មិនសូវ​នាំ​ទំនិញ​ពី​ក្រៅប្រទេស​ចូល​ច្រើន​ដូច​មុន ខណៈ​សមត្ថភាព​ផលិត​ក្នុងស្រុក​កើន​ឡើងជា​បន្តបន្ទាប់។ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ដែលភ្នំពេញប៉ុស្តិ៍ស្រង់សំដី។

លោក បានលើកឡើងបន្តថា បើ​ផ្អែក​តាម​តួលេខ គឺ​ក្នុង​ដំណាក់​កាល​សេដ្ឋកិច្ចពិភពលោក​កំ​ពុង​ជួប​បញ្ហា​នេះ គឺ​សសរ​គ្រឹះ​សេដ្ឋកិច្ចកម្ពុជា​បានបង្ហាញ​ពី​ភាពរឹងមាំ​កាន់តែខ្លាំង ដោយ​ទឹកប្រាក់​នៃ​គម្លាត​ការ​នាំចូល​ដែលមាន​កម្រិត​ខ្ពស់​ដាច់​ឆ្ងាយ​ពី​ការនាំចេញ​កន្លងមក គឺ​ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់​។

គួររម្លឹកថា ក្នុង​ឆ្នាំ២០២២ ទឹកប្រាក់​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា មានចំនួន ៥២ ៤២៤,៥៣៩​លាន​ដុល្លារ កើន ៩,២​% ​ធៀប​នឹង​ឆ្នាំ​២០២១ ដែលមានចំនួន ៤៨ ០១១,៨លាន​ដុល្លារ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)