Register Already an agent ? Login

កម្ពុជា ស្នើទូតជប៉ុនប្រចាកម្ពុជាជំរុញក្រសួងហិរញ្ញវត្ថុរបស់ខ្លួនផ្ដល់ភាពទន់ភ្លន់ចំពោះភាគីកម្ពុជាលើ DTA ជាប់គាំង៥ឆ្នាំ

ភ្នំពេញ៖ កម្ពុជា ស្នើសុំទូតជប៉ុន​ប្រចាំកម្ពុជា ជំរុញក្រសួងហិរញ្ញវត្ថុរបស់ខ្លួន ផ្ដល់ភាពទន់ភ្លន់ចំពោះភាគី កម្ពុជា ដើម្បីឱ្យដំណើរការកិច្ចព្រមព្រៀងស្ដីពី ការចៀសវាងយកពន្ធត្រួតលើគ្នា (DTA) កម្ពុជា-ជប៉ុន អាចដំណើរការទៅមុខបាននិងអាចឈានទៅឯកភាពនិងបញ្ចប់លើចំណុចដែលនៅសេសសល់ ដែលត្រូវបានជាប់គាំងអស់រយៈពេល ៥ឆ្នាំមកហើយ ចាប់តាំងពីការចរចារលើកចុងក្រោយនៅដើមឆ្នាំ២០១៨។

លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានទទួលជួប លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គនាយកដ្ឋានពន្ធដារ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ លោក គង់ វិបុល ស្នើសុំ លោក UENO Atsushi ជំរុញក្រសួងហិរញ្ញវត្ថុជប៉ុន ផ្ដល់ភាពទន់ភ្លន់ចំពោះភាគីកម្ពុជា ដើម្បីឱ្យដំណើរការកិច្ចព្រមព្រៀងស្ដីពី ការចៀសវាងយកពន្ធត្រួតលើគ្នា (DTA) កម្ពុជា-ជប៉ុន អាចដំណើរការទៅមុខបាននិងអាចឈានទៅឯកភាពនិងបញ្ចប់លើចំណុចដែលនៅសេសសល់ ដែលត្រូវបានជាប់គាំងអស់រយៈពេល ៥ឆ្នាំមកហើយ ចាប់តាំងពីការចរចារលើកចុងក្រោយនៅដើមឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ មន្រ្តីជាន់ខ្ពសរាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឱ្យមានការបើកឡើងវិញនូវការហោះហើរត្រង់កម្ពុជា-ជប៉ុន ដែលការណ៍នេះនឹងចូលរួមជួយជំរុញសកម្មភាពវិនិយោគ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន សម្រេចបានកាន់តែប្រសើរឡើងថែមទៀត។

លោក គង់ វិបុល បានបញ្ជាក់ អំពីអំហរនិងការតាំងចិត្តរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការបន្តផ្ដល់កិច្ចសហការគ្របើជ្រុងជ្រោយជូនដល់សភាពពាណិជ្ជកម្មកម្ពុជា-ជប៉ុន (JBAC) ក្រុមហ៊ុនជាសមាជិក JBAC ព្រមទាំងវិនិគិនជប៉ុនទាំងអស់នៅកម្ពុជា ដើម្បីពង្រឹងអនុលោមភាពសារពើពន្ធ និងជំរុញវិនិយោគ ដោយផ្អែកលើច្បាប់និងបទប្បញ្ញស្ដីពីពន្ធដារជាធរមាន។

នៅក្នុងជំនួបនោះ លោក UENO Atsushi បានថ្លែង លោក គង់ វិបុល និងអគ្គនាយកដ្ឋានពន្ធដារទាំងមូល ដេលបានយកចិត្តទុកដាក់ និងគាំទ្រវិនិយោគគិនជប៉ុនទាំងឡាយ ដែលកំពុងមានវត្តមាននៅកម្ពុជា។ លោក ក៏បានកោតសរសើរចំពោះកំណែទម្រង់ពន្ធដារ ដែលឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការគ្រប់គ្រងចំណូលពន្ធ។

ឆ្លៀតក្នុងឱកាសនោះ លោក គង់ វិបុល បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះគម្រោងជំនួយបច្ចេកទេសសម្រាប់អគ្គនាយកដ្ឋានពន្ធដារនាពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការកសាងសមត្ថភាព និងធនធានមនុស្សរបស់អគ្គនាយកដ្ឋានពន្ធដារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)