Register Already an agent ? Login

លោក គង់ សោភ័ណ្ឌ ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជាង ២ពាន់បណ្ណ ជូនប្រជពលរដ្ឋក្នុងស្រុកល្វាឯម ខេត្តកណ្ដាល

កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២២៤១បណ្ណ ជូនប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិថ្មគរ និងភូមិផ្លូវត្រី ឃុំថ្មគរ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិថ្មគរ និងភូមិផ្លូវត្រី ឃុំថ្មគរ ក្នុងស្រុកល្វាឯម ខេត្ដកណ្ដាល នាពេលនេះគឺភូមិថ្មគរចំនួន ១០២២បណ្ណ និងភូមិផ្លូវត្រី ចំនួន១២១៩បណ្ណ សរុបចំនួន ២២៤១បណ្ណ។ នេះបើតាមការឱ្យដឹងពី លោក សុក កាន់រិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល។

នៅក្នុងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋពីរភូមិ ខាងលើ លោក គង់ សោភ័ណ្ឌ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសស ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការនេះកន្លងមក ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តរបស់យើងឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

លោក បានថ្លែងបន្តថា សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។

មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ដល់ប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាពស្មុកស្មាញជូនបងប្អូនប្រជាពលរដ្ឋឡើយ។ បើតាមការថ្លែងបន្តរបស់ លោក គង់ សោភ័ណ្ឌ។

លោក អភិបាលខេត្តកណ្ដាល បានថ្លែងបន្ថែមថា ការវាស់វែងដីធ្លី និងចែកបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋគឺដើម្បីឱ្យប្រជាពលរដ្ឋយកទៅ បង្កបង្កើនផល សម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន។

រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ដីធ្លីទាំងអស់របស់ប្រជាកសិករដែលប្រើប្រាស់ជាលក្ខណៈគ្រួសារនឹងមិនត្រូវបានយកពន្ធនោះទេ។ បើតាមការបញ្ជាក់របស់ លោក គង់ សោភ័ណ្ឌ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)