Register Already an agent ? Login

ក្រុមហ៊ុនធំៗមកពីអាល្លឺម៉ង់និងចិន ដាក់ទុនជាង៥០លានដុល្លារ គ្រោងធ្វើចក្រ ៦កន្លែងនៅខេត្តកំពង់ស្ពឺផ្ដល់ការងារ១ម៉ឺនកន្លែង

កំពង់ស្ពឺ៖ ​ប្រតិភូ​តំ​ណាង​ក្រុម​ហ៊ុ​នយូ​ម៉ាក​ម​កពី​ប្រ​ទេស​អា​ល្លឺ​ម៉ង់ ​និង​ប្រ​ទេស​ចិន​ គ្រោង​បើក​រោង​ចក្រ​ចំនួ​ន ៦កន្លែង ​នៅក្នុ​ងខេ​ត្តកំ​ពង់​ស្ពឺ​ ដែល​ត្រូវ​ប្រើ​ប្រា​ស់ដើ​មទុ​នវិ​និយោគជាង​ ៥០​លាន​ដុល្លារ​ ​និង​ផ្ដល់​ឱកាស​ការ​ងារ​ដល់កម្មករ-កម្មកា​រិនី​ ក្នុងរង្វង់ពី៦០០០ ​ទៅ១​ម៉ឺន​កន្លែង។ បើតាមទំព័រហ្វេសប៊ុកផ្លូវរបស់ លោក ​វ៉ី ​សំណា​ង អភិបាលខេត្តកំពង់ស្ពឺ។

លោក ​វ៉ី ​សំណា​ង ​បាន​ប្រាប់​ឱ្យ​ដឹង​ក្រោយ​ពីជួ​បប្រ​តិភូ​នាថ្ងៃ​ទី​២៤ ​ខែឧ​សភា​ ឆ្នាំ២០២៣ ថា​ប្រតិ​ភូតំ​ណាង​ក្រុម​ហ៊ុន​យូម៉ាក​គ្រោង​នឹងម​កវិ​និយោគ​ ដោយ​នាំយករោងចក្រផលិត​កា​បូប របស់​របរ​ប្រើប្រាស់គ្រឿង​កែស​ម្ផស្ស​រប​ស់នារី​ ស៊ី​លីកូន ​ក្រដាស​វេចខ្ចប់ និង​របស់​របរ​ប្រើ​ប្រាស់​របស់​សត្វ​សុនខ​ផង មក​បើក​នៅក្នុ​ងខេត្ត​នេះ។ ប្រតិ​​ភូក៏​ទៅពិ​និត្យ​មើល​កន្លែង​ដែល​ពួកគា​ត់ត្រូវ​ទៅ​ធ្វើរោ​ង​ចក្រក្នុង​ទឹក​ដី​ខេត្ត​កំ​ពង់ស្ពឺ​នា​ពេល​ខ្លី​ខាង​មុខ​នេះ​ដែរ​។

លោក អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា នៅពេ​លដែ​ល​មាន​រោង​ច​ក្រម​ក​ធ្វើ​អាជី​វ​កម្ម​ក្នុ​ង​កំព​ង់​ស្ពឺ ប្រជា​ជ​ននៅ​ក្នុង​ខេត្ត​ និង​ខេត្ត​ផ្សេង​ទៀ​ត ​នឹង​មាន​ការ​ងារ​ធ្វើ ​មាន​ប្រាក់​ចំ​ណូល​សម្រា​ប់​ដោះស្រា​យ​ជីវ​ភា​ពប្រ​ចាំ​ថ្ងៃ។ បន្ថែម​ពីនេះ​ ​ក៏ជួ​យ​កាត់​បន្ថយ​នូវ​ជីវ​ភា​ពដែ​ល​ខ្វះ​ខា​ត​ឱ្យមា​ន​ភាព​ប្រសើ​រ​ឡើង​វិញ ​ពិសេសជារួ​ម​ចំណែ​ក​លើក​ក​​ម្ព​ស់សេដ្ឋកិច្ចជាតិ តាមរយៈ​ការចូល​ធ្វើ​ការងារជា​កម្ម​ករ-កម្មកា​រិ​នីក្នុ​ងរោ​ងច​ក្រ​ទាំង​នោះ។

លោក ​វ៉ី ​សំណាង ​បានបន្ថែមថា កាលពី​ដើម​ខែ​មេសា​ឆ្នាំ២​០២៣ ​ខេត្ត​កំព​ង់ស្ពឺក៏​ទទួល​បាន​គ​ម្រោង​បង្កើត​រោង​ចក្រ​ថ្មីៗ​ជា​បន្ត​បន្ទាប់​ចំនួ​ន ១០​ក្រុម​ហ៊ុន​ ដែល​នឹង​ម​កប្រ​ក​ប​អាជី​វក​ម្មនៅ​ក្នុង​ខេត្ត​កំ​ពង់ស្ពឺ ​ហើយបា​នផ្ដ​ល់ឱ​កា​សកា​រងា​រ​ដល់​កម្ម​ករ-កម្មកា​រិ​នីយ៉ា​ង​ហោច​ណា​ស់១​ម៉ឺន​នាក់។ ក្រៅ​ពីកា​រប្រ​កប​អាជី​វកម្ម​រោង​ច​ក្រដែ​ល​មាន​ស​ក​ម្ម​ភាព​សេ​ដ្ឋកិ​ច្ច ផ​លិត​ស​ម្លៀក​បំពា​ក់ ​ស្បែក​ជើង កាបូប​គ្រប់ប្រភេទ​ហើយនោះ ក៏មានក្រុ​មហ៊ុ​នមួ​យចំ​នួន​ទៀត​មាន​បំណង​វិនិ​យោគ​លើកា​រសា​ងស​ង់​និង​អច​លន​ទ្រព្យ​ផង​ដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)