Register Already an agent ? Login

CDC បានអនុម័តឱ្យក្រុមហ៊ុន២ ទុនសរុបជាង ១០លានដុល្លារ លើវិស័យកាត់ដេរ នៅភ្នំពេញនិងកំពង់ស្ពឺ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនចំនួន២ មានទុនសរុប ១០.១៤លានដុល្លារ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ អាចផ្ដល់ការងារបានជាង ៣ពាន់កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- ក្រុមហ៊ុន Z.S.M GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៣៤០ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៨៨៦កន្លែង។

២-ក្រុមហ៊ុន SUXINGMAX GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមា ៥,០៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,១៨៦កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)