Register Already an agent ? Login

គម្រោងវិនិយោគចំនួន១១ ទុនសរុបជាង ១៧៧លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តឱ្យដំណើរការ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១គម្រោង ដែលមានទុនសរុប ១៧៧.២លានដុល្លារ អាចផ្ដល់ការងារជាច្រើនកន្លែង នៅខេត្តកណ្ដាល កំពង់ស្ពឺ ត្បូងឃ្មុំ ព្រះសីហនុ ក្រចេះ កោះកុង ព្រះវិហារ តាកែវ និងរាជធានីភ្នំពេញ។

ក្រុមហ៊ុនទាំង១១ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាផ្លូវការវិនិយោគនៅកម្ពុជា ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន៖

១-ក្រុមហ៊ុន DEN NOKOR (CAMBODIA) INVESTMENT CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ទីតាំងវិនិយោគស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៤២កន្លែង។

២-ក្រុមហ៊ុន SUNFLOWER ENERGY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣៩កន្លែង។

៣-ក្រុមហ៊ុន JIA ZHI XIN AGRICULTURE TECHNOLOGY DEVELOPMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក...) និងកសិដ្ឋានដាំដំណាំចេក ទីតាំងវិនិយោគស្ថិតនៅភូមិ២៥ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ក្នុងទុនវិនិយោគប្រមាណ ១០,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤១២កន្លែង។

៤-ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍ “កោះមួយ” ទីតាំងវិនិយោគស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៧,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៩កន្លែង។

៥-ក្រុមហ៊ុន MENG FENG PACKAGING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិស្តុកវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៧៥កន្លែង។

៦-ក្រុមហ៊ុន GREATER HEALTH PRODUCT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ ទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣០៤កន្លែង។

៧-ក្រុមហ៊ុន EASTERN RUBBER (CAMBODIA) CO., LTD គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ ទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៩កន្លែង។

៨-ក្រុមហ៊ុន RITHY RUBBER (CAMBODIA) CO., LTD” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃបឹងពែរ នៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ក្នុងទុនវិនិយោគប្រមាណ ១២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៥៨កន្លែង។

៩-ក្រុមហ៊ុន GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។

១០-ក្រុមហ៊ុន JINGMAOGUOJI (CAMBODIA) GARMENT CO., LT” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៧៥កន្លែង។

១១-ក្រុមហ៊ុន EBELNO (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈអេឡិចត្រូនិក ទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥១កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)