Register Already an agent ? Login

ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាបដាក់ឱ្យប្រើប្រាស់បណ្ដោះអាសន្ននៅថ្ងៃនេះ ខណៈស្ពានដែកបេឡឫស្សីកែវត្រូវបិទ

ភ្នំពេញ៖ ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ខណៈស្ពានដែកបេឡឫស្សីកែវត្រូវបិទការធ្វើចរាចរណ៍ ដើម្បី​ធានា​​សណ្តាប់​ធ្នាប់ និង​បញ្ចៀស​ការក​កស្ទះ​ចរាច​រណ៍​ឆ្លង​កាត់​ផ្លូវ​មុខ​ស្ពាន​ដែក​បេ​ឡេ​នេះ។ បើតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។

ការ​ប្រកាស​ដាក់ឱ្យ​ប្រើ​ប្រាស់​ជា​បណ្ដោះអាសន្ន​ស្ពានបេតុង​ឆ្លង​​ទន្លេសា​បក្នុង​ភូមិ​សាស្ត្រ​នៃ​ខណ្ឌ​ទាំង​២ ​ខាង​លើបា​ន​​ធ្វើឡើ​ង​ប​ន្ទាប់ពី​រដ្ឋ​បាន​រាជធានី​ភ្នំពេញ​ពិនិ​ត្យឃើញ​ថា ស្ពាន​ដែល​កំពុង​សាង​សង់​ឡើង​ដោយ​ក្រុម​ហ៊ុន OCIC តាំងពី​ខែតុ​លា ឆ្នាំ​​២០១៧ ​កន្ល​ងមក​ បច្ចុប្បន្ន​សម្រេច​បាន​ស្ទើរតែ​ទាំង​ស្រុង​គឺ​នៅ​សេស​សល់​តែ​ការងារ​មួយចំ​នួន​តូច​ប៉ុណ្ណោះ ​និង​មិន​ប៉ះ​ពាល់​ដល់​ការបើក​ចរាចរ​ណ៍ជា​បណ្តោះអាសន្ន​ឡើយ​។ បើតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរណ៍នៅតំបន់ខណ្ឌពាក់ព័ន្ធខាងលើនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)