Register Already an agent ? Login

ការដ្ឋានស្ពានខ្សែកាបឫស្សីកែវឆ្លងទន្លេសាប ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ នឹងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២៣

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ស្របស្ពានបាឡេនៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារបានឈានដល់ការអ៊ុតកៅស៊ូលើតួស្ពានហើយ នឹងបញ្ចប់ទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ២០២៣ មុនព្រឹត្តិការណ៍ SEA GAME។ បើតាមការឱ្យដឹងពី កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

ផែនការបញ្ចប់ការសាងសង់នេះ ដើម្បីដាក់ឱ្យប្រើប្រាស់ស្ពានខ្សែកាបឬស្សីកែវដែលនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍។ បើតាមការរបញ្ជាក់របស់ កើត ឆែ។

ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC ប្រើពេល២៨ខែ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មីតភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ឆ្នាំ២០២៣នេះ។

ស្ពានបេតុងខ្សែកាប នេះមានប្រវែង ៩២២ម៉ែត្រ ទទឹង ២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ។

សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន៤ គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ គន្លងធ្វើចរាចរ ២ខ្សែទៅ ២ខ្សែ មក កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ កម្ពស់នាវាចរក្រោមស្ពានអប្បរមា នៅរដូវប្រាំង ២០,៥ ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ស្លាកសញ្ញាចរាចរណ៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)