Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ២០២២ សម្រេចបាន ៥២,៤២៥លានដុល្លារ កើនឡើង ៩ភាគរយ

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ២០២២នេះ សម្រេចបាន ៥២,៤២៥លានដុល្លារអាម៉េរិក កើនឡើង ៩ភាគរយ ក្នុងនោះ ការនាំចេញមានចំនួន ២២,៤៨៣លានដុល្លារ កើនឡើង ១៦% និងការនាំចូល ២៩,៩៤២លានដុល្លារ កើនឡើង ៤ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១។ បើតាមរបាយការណ៍របស់ ​ក្រសួងពាណិជ្ជកម្ម

នៅក្នុងរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មុខទំនិញសំខាន់ៗក្នុងការនាំចេញ រួមមាន៖ សម្លៀកបំពាក់ ៩,០៣៥លានដុល្លារ កើនឡើង ១៣%, ស្បែកជើង ១,៧៣៧លានដុល្លារ កើនឡើង ២៥% សម្ភារៈធ្វើដំណើរនិងកាបូប ១,៧៧៧លានដុល្លារអាម៉េរិក កើនឡើង ១៩%, ម៉ាស៊ីនបរិធាននិងសម្ភារៈអគ្គិសនី ១,៩៩៨លានដុល្លារ កើនឡើង ៨៥% កង់ ៩០០លានដុល្លារ កើនឡើង ៤៣% និងគ្រឿងសង្ហារឹមនិងបរិធានបំភ្លឺ ៩៤៨លានដុល្លារ កើនឡើង ៩%។

រីឯ មុខទំនិញសំខាន់ៗក្នុងការនាំចូល រួមមាន៖ វាយនភ័ណ្ឌ ៥,៤៤៤លានដុល្លារ កើនឡើង ០.២២% គ្រឿងអេឡិចត្រូនិកនិងសម្ភារៈអគ្គិសនី ២,៩៣៣លានដុល្លារ កើនឡើង ១៤%, រថយន្ត ១,៤៩២លានដុល្លារ កើនឡើង ២៤%, សម្ភារៈសំណង់ ១,៣២៦លានដុល្លារ ថយចុះ -១%, ផលិតផលឱសថនិងអាហារបំប៉ន ៥១៩លានដុល្លារ ថយចុះ -៣៧%, និង ជីកសិកម្មនិងថ្នាំសម្លាប់សត្វល្អិតឬស្មៅ ៤៧៩លានដុល្លារ កើនឡើង ៦%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)