Register Already an agent ? Login

ការនាំចូលទំនិញពីប្រទេសជប៉ុន មកកាន់កម្ពុជាមានទំហំប្រាក់សរុប ៧៧៤លានដុល្លារ កើនជិត ២១%

ភ្នំពេញ៖ ការ​នាំចូ​លទំ​និញ​ពី​ប្រទេ​សជ​ប៉ុ​ន​ ម​ក​កាន់​ក​ម្ពុជា​ មា​នទំ​ហំ​ប្រា​ក់ស​រុប​ ​៧​៧៤លា​ន​ដុល្លា​រ​ ​កើ​នឡើ​ង​ ​២០​,៩​៤% ក្នុងឆ្នាំ២០២២ បើនឹងឆ្នាំ២០២១។ បើតាម​ក្រសួ​​ង​ពាណិ​ជ្ជ​កម្ម​កម្ពុ​ជា​ បានបញ្ជាក់ថា ជ​ប៉ុន​បាន​ក្លា​យជា​ដៃគូ​ពា​ណិជ្ជ​កម្ម​ ​ធំ​ជាង​គេ​រ​ប​ស់​ក​ម្ពុ​ជា​នៅក្នុ​​ងឆ្នាំ​២​០​២២ ក្នុង​លំដា​ប់​លេខ​រៀ​​ងទី៦។

ទំហំ​ពា​ណិជ្ជ​ក​ម្មទ្វេ​ភាគី​រ​វាងប្រ​ទេស​ទាំ​ង២ ​មានទឹ​កប្រា​ក់​ ​១​,៩​៤​៨លា​ន​ដុ​ល្លារ​ ​កើ​ន​ឡើង​១​២​,៣​​០% ខ​ណៈ កម្ពុ​ជា​នាំចេ​​ញទៅ​ជ​ប៉ុន​មា​ន​ទំ​ហំ​ទឹក​ប្រា​ក់​ ​១,១​៧​៣​​លា​នដុ​ល្លារ​ ​កើន​ឡើ​ង ​៧​,៣​២%​ បើ​ធៀប​នឹង​ឆ្នាំ​២​០២​១។​​ បើតាមការបន្តរបស់ ក្រសួងពាណិជ្ជកម្ម។

នៅក្នុង​ខែមករាឆ្នាំ២​០២៣ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ១៤៦លាន​ដុល្លារ ថយចុះ ០,៧% បើ​ធៀប​នឹង​ឆ្នាំ២០២​២។ នេះបើ​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបន្តថា នៅក្នុង​នោះដែរ ការនាំ​ចេញទៅ​ជប៉ុនសម្រេច​បាន​ជាង ១០៤លាន​ដុល្លារ កើនឡើង ៦,៨% ខណៈ ​ការនាំ​ចូល​ពី​ជប៉ុន​មកវិញ​ មានតម្លៃ​ទឹកប្រាក់​ជាង ៤​២លាន​ដុល្លារ ថ​យចុះ១៥,៦% បើ​ធៀប​នឹង​ឆ្នាំ២០២២។

គូសបញ្ជាក់ថា សម្រាប់​ច្រ​កទី​ផ្សា​រ​ជ​ប៉ុន​ ដែ​លក​​ម្ពុជា​អាច​ទទួ​ល​បា​ន ​អ​ត្រា​ពន្ធ​ទា​បស​ម្រា​ប់​ការ​នាំ​ចេ​ញ គឺស្ថិ​ត​នៅក្រោ​មកិ​ច្ច​ព្រមព្រៀង​​​ពាណិ​ជ្ជក​ម្ម​សេ​រីមួ​យ​ចំ​នួនដូ​ច​ជា​ កិ​ច្ចព្រ​ម​ព្រៀ​ងភា​ព​ជាដៃ​គូ​សេ​ដ្ឋ​កិច្ច​គ្រ​ប់​ជ្រុ​ងជ្រោ​យ​តំ​ប​ន់ ​(RCE​P)​ ​​កិច្ច​ព្រ​មព្រៀ​ងភា​ព​​ជា​ដៃគូ​សេ​ដ្ឋ​កិច្ច​​គ្រប់​ជ្រុ​ងជ្រោ​យ​អាស៊ា​​ន​-ជប៉ុន និង​ប្រព័​​ន្ធអ​នុ​គ្រោះ​​ពា​ណិជ្ជ​ក​ម្ម​ ផ្ត​ល់​ក្រោម​ក្រ​​ប​ខ័ណ្ឌ​អ​ង្គ​កា​រពា​​ណិ​ជ្ជក​ម្ម​ពិ​ភព​លោ​ក​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)