Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជប៉ុនចំនួន ១៥០គម្រោង ទុនសរុប ២,៥ប៊ីលានដុល្លារ

ភ្នំពេញ៖ គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោតជប៉ុន ចំនួន១៥០គម្រោង ទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារ ក្នុងនោះគម្រោងលេចធ្លោមានដូចជា៖ គម្រោងវិនិយោគផ្សារទំនើយ បង្កើតរោងចក្រផ្លុំ និងដំឡើងរថយន្ត, រោងចក្រផលិតម៉ូទ័រខ្នាតតូច, បង្កើតរោងចក្រផលិតឧបករណ៍អគ្គិសនី និងគម្រោងសាងសង និងអាជីវកម្មមន្ទីរពេទ្យ ជាដើម។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តថា លោក សុខ ចិន្ត សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក.អ ក និងលោក អាត់ស៊ូស៊ី អ៊ូអិណុ (Atsushi UENO) ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំកម្ពុជា បានធ្វើជាអធិបតីភាពនៃកិច្ចប្រជុំលើកទី២៥ នៃគណះកម្មាធិការចម្រុះកម្ពុជា ជប៉ុនថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិ ការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ច ជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា ដែល មានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបប្រមាណ ១១០រូប។

ប្រធានបទដែលត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី២៥ រួមមាន ១-ថាមពល (ការគាំទ្រលើសកម្មភាពស្តីពីអព្យាក្រឹតកាបូន) ២-ពន្ធដារ (កាលវិភាគនៃការបង្វិលសងអាករលើតម្ល បន្ថែម (VAT) និងកាតព្វកិច្ចពន្ធរបស់អភិបាលជាអធិវាសនជន) និង ៣-ភស្តុភារកម្ម(ប្រសិទ្ធភាព នៃនីតិវិធីនានានៅតាមច្រកព្រំដែនជាមួយថៃនិងវៀតណាម, វឌ្ឍនភាពនៃប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា, ឌីជីថលូបនីយកម្ម, និងសាមញ្ញកម្មនៃនីតិវិធីគយ។

លោក សុខ ចិន្តាសោភា បានកោតសរសើរ និងវាយតម្លៃ ខ្ពស់នៅចំពោះ ឯកអគ្គរដ្ឋទូតថ្មីពីសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុននៅកម្ពុជាក្នុង វិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការ ធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

លោក ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់វិនិយោគិនជប៉ុនដែលជានិច្ចកាលតែងតែផ្តល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ ការសម្រេចចិត្តវិនិយោគ។

នៅក្នុងឱកាសនោះ លោក សុខ ចិន្តាសោភា តាងនាមតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនឹង ការងារពាណិជ្ជកម្ម និងវិនិយោគ បានប្ដេជ្ញាកែលម្អនីតិវិធីរដ្ឋបាលទាំងឡាយក្នុងគោលបំណងឱ្យកម្ពុជា ក្លាយទៅជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។ លោក បានអំពាវនាវឱ្យក្រុមហ៊ុនជប៉ុនទាំងអស់ ចាប់អារម្មណ៍ទៅលើទស្សនាទានថៃ+១ និងវៀតណាម+១។ ជាមួយគ្នានោះ លោក បានស្វាគមន៍រាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការពីសំណាក់អង្គការJICA, សមាគម C និងពីសំណាក់គ្រប់ក្រុមហ៊ុនជប៉ុនឱ្យ ចូលរួមក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបំពាក់ជំនាញដល់ពលករកម្ពុជា ដើម្បីបង្កើនភាពទាក់ទាញ របស់កម្ពុជាក្នុងវិស័យដែលមានតម្រូវការជំនាញខ្ពស់ដូចជាវិស័យយានយន្ត និងអេឡិចត្រូនិក ជាដើម។

លោក អាតស៊ូស៊ី អ៊ូអីណូ បានថ្លែងថា ត្បិតថ្ងៃនេះជាកិច្ចប្រជុំលើកទី១ ដែលខ្ញុំមានកិត្តិយសធ្វើជាសហប្រធាន ប៉ុន្ដែខ្ញុំបានយល់ច្បាស់សារសំខាន់នៃកិច្ចប្រជុំទ្វេភាគីនេះដែលតែងតែបានផ្ដល់ឱកាសជូនវិនិយោគិនជប៉ុនអាចលើកឡើងនូវបញ្ហាប្រឈម ក៍ដូចជាសំណូមពរនានាជូនរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការបកស្រាយ និងផ្តល់ដំណោះស្រាយឈ្នះ-ឈ្នះ សម្រាប់ភាគីរាជរដ្ឋាភិបាល និងវិស័យឯកជន។

ការប្រកាសឱ្យប្រើច្បាប់ស្តីពី វិនិយោគកាលពីខែតុលា ឆ្នាំ២០២១ ដែលបានជួយជំរុញឱ្យបរិស្ថានវិនិយោគនៅកម្ពុជាកាន់តែមានភាពអំណោយផល ហើយរួមផ្សំជាមួយនឹងការបន្តខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ ក.អ ក. និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួល និងផ្ដល់នូវការឆ្លើយតបប្រកបដោយភាព ទន់ភ្លន់ចំពោះក្តីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុន ខ្ញុំមានជំនឿថាវត្តមានរបស់វិនិយោគិន និងធុរជនជប៉ុននឹងកាន់តែមានការកើនឡើងនៅកម្ពុជា។ បើតាមការលើកឡើងបន្តរបស់ លោកទូត។

លោក ទូត បានប្ដេជ្ញាបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុន មកកម្ពុជា និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

លោក យ៉ូហ្វ កាន់ដា (Yogo Kimda) ប្រធានសមាគម JBAC បានលើកឡើងពី តម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន និងស្ថិរភាពនយោបាយនៅកម្ពុជា។ លោក បានសម្តែងនូវក្តីសោមនស្សរបស់ខ្លួនក្នុងនាមតំណាងក្រុមហ៊ុនជប៉ុនដែលកំពុងមានប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា។

លោក បានលើកឡើងបន្តថា ភាពជោគជ័យរបស់ក្រុមហ៊ុនជប៉ុនមួយចំនួនដូចជា ក្រុមហ៊ុន AEON Mall (Cambodia) Co Ltd. ដែលបានបើកឱ្យដំណើរការផ្សា ទើប AEON សាខាទី៣, ក្រុមហ៊ុន MincheuMitsumi ដែលបានប្រារព្ធពិធីអបអរសាទរន្ធបលើកទី១១ នៃប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា និងក្រុមហ៊ុន Sum Wiring ដែលបានពង្រីកបន្ថែមរោងចក្រទី៣ កាលពីឆ្នាំ២០២២ ជាដើម។ លោក បានបញ្ជាក់ថា ភាពជោគជ័យរបស់ធុរជន និងវិនិយោគិនជប៉ុននៅកម្ពុជានឹងក្លាយ ជាកាតាលីករដ៏សំខាន់ក្នុងការទាក់ទាញធុរជន និងវិនិយោគិនជប៉ុនមកបណ្ដាក់ទុននៅកម្ពុជាបន្ថែម ទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)