Register Already an agent ? Login

ចិនផ្ដល់ជំនួយឥតសំណង លើគម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧ ពីខេត្តក្រចេះ ដល់ច្រកទ្វារអន្តរកម្ពុជា-ឡាវ

ភ្នំពេញ៖ ចិនផ្ដល់ជំនួយឥតសំណង លើគម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧ ពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង រហូតដល់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល (ព្រំប្រទល់កម្ពុជា-ឡាវ) ដែលមានប្រវែងសរុប ៩៦.៦៣គីឡូម៉ែត្រ។ បើតាមកិច្ចប្រជុំលើពិនិត្យលើគម្រោងនេះ ដែលដឹកនាំដោយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងកច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងភាគីក្រុមហ៊ុនចិន ដឹកនាំដោយ លោក Li Xiangming តំណាងក្រុមហ៊ុន China Railway First Survey & Design Institute Group Co.,Ltd ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង មន្រ្តីបច្ចេកទេស និងមន្រ្តីស្ថានទូតចិនផងដែរ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣៕

ដោយ៖ មឿន ឌីណា (Moeun Dyna)