Register Already an agent ? Login

រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាផ្លូវ១ខ្សែ ចាប់ពីក្រោយសាលាតិចណូ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងឱ្យដឹងថា កំពុងសិក្សាគម្រោងស្ថាបនាផ្លូវ១ខ្សែ នៅខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវរថភ្លើង ដែលចាប់ពីក្រោយសាលាតិចណូ ទៅទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការលើកឡើងគម្រោងខាងលើ នៅក្នុងជំនួបកិច្ចពិភាក្សាជាមួយ លោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត កាលពីទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ឃួង ស្រេង បានរម្លឹកថា កំណាត់ផ្លូវ ១ខ្សែ ដែលគ្រោងស្ថាបនានៅតាមបណ្ដោយផ្លូវរថភ្លើងនេះ បានទទួលការឯកភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន ម្ដងរួចមកហើយកាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានខកខានទៅវិញដោយសារជំងឺកូវីដ-១៩ សម្រាប់ពេលនេះ យើងបាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងពីស្ថានភាពទូទៅនៅរាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញផងដែរ ពិសេសបញ្ហាកកស្ទះចរាចរ និងបញ្ហាសំរាមជាដើម។

នៅក្នុងជំនួបនោះ លោក Cyril Girot បានលើកឡើងថា ខ្ញុំពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ កាលពីជាង ១ឆ្នាំមុនឃើញមានអាគារខ្ពស់ៗជាង ៣ពាន់អាគារ។ លោក បានបន្តថា ក្នុងនាមក្រុមហ៊ុនមួយ ខ្ញុំពិតជារីករាយចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ។

យើងបានជួបបញ្ហាប្រឈមដូចគ្នាទាំងលើពិភពលោក ក៏ដូចជានៅកម្ពុជាពាក់ព័ន្ធនឹងជំងឺជំងឺកូវីដ-១៩ តែទោះបីជាយ៉ាងណាក្តី បញ្ហាប្រឈមនេះបានវិលត្រលប់មកល្អជាធម្មតាវិញហើយ ក្រោយពីបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការឡើងវិញ។ បើតាមការលើកឡើងរបស់​ លោក Cyril Girot បានបន្ថែមថា ចំពោះជើងហោះហើរក៏បានកើនឡើងជាបន្តបន្ទាប់ បន្ថែមពីនេះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក៏បានជំរុញការងារហោះហើរឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026