Register Already an agent ? Login

កម្ពុជា-ចិន គ្រោងបង្កើត «ច្រករបៀងមច្ឆា និងអង្ករ» នៅភាគពាយព្យនៃប្រទេសកម្ពុជា និងនៅតំបន់បឹងទន្លេសាប

ភ្នំពេញ៖ ថ្នាក់ដាក់នាំប្រទេសកម្ពុជា-ចិន បានឯកភាពពិនិត្យលទ្ធភាពបង្កើត «ច្រករបៀងមច្ឆា និងអង្ករ» ដែលមានទីតាំង នៅភាគពាយព្យនៃប្រទេសកម្ពុជា និងនៅតំបន់បឹងទន្លេសាប អភិវឌ្ឍកសិកម្មអេកូឡូស៊ីទំនើប នៅក្បែរបឹងទន្លេសាប។ បើសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ច ផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយ លោក ប្រធានាធិបតី ស៊ី ជីនពីង និងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅ អំពីការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន និងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម ដើម្បីកំណត់ទិសដៅទំនាក់ទំនងកម្ពុជា-ចិន នាពេលអនាគត។

សម្តេចតេ ជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារ ជាមួយ លោក នាយករដ្ឋមន្ត្រី លី ខឺឈាង និងជួបជាមួយ លោក លី ជានស៊ូ ប្រធានគណៈ កម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះមិត្តភាព ដែកថែបមិនអាចបំបែកបានកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំ ជំនាន់មុន នៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លា ក្នុងរយៈពេល ៦៥ឆ្នាំ ក្រោយពីកា បង្កើតទំនាក់ទំនងការទូត ដែលបង្ហាញអំពីទំនាក់ទំនងអន្តរជាតិបែបថ្មី។

ភាគីទាំងពីរបានឯកភាពពិនិត្យលទ្ធភាពបង្កើត «ច្រករបៀងមច្ឆា និងអង្ករ» ដែលមានទីតាំង នៅភាគពាយព្យនៃប្រទេសកម្ពុជា និងនៅតំបន់បឹងទន្លេសាប អភិវឌ្ឍកសិកម្មអេកូឡូស៊ីទំនើប នៅ ក្បែរបឹងទន្លេសាប។ ពន្លឿនការធ្វើផែនការអភិវឌ្ឍន៍កសិកម្មទំនើបរបស់កម្ពុជា ពិនិត្យលទ្ធភាពលើ កិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងគាំទ្រការលើកកម្ពស់លើវិស័យវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពលផ្សេងទៀតរបស់កម្ពុជា។

លើកកម្ពស់កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគយ និង ចត្តាឡីសឹក និងជំរុញយ៉ាងសកម្មក្នុងការនាំចូលកសិផលកម្ពុជា ដែលមានគុណភាពខ្ពស់ បន្តជំរញ អន្តរតភ្ជាប់ “ច្រកចេញចូលតែមួយ" ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។

ប្រើប្រាស់ឱ្យបានពេញលេញ នូវកិច្ចព្រមព្រៀង (RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ព្រមទាំងជំរុញការចរចា ដំឡើងតំបន់ពាណិជ្ជកម្មសេរីអាស៊ានឆ្អិន ៣០ ក៏ដូចជាវេទិកានានា រួមទាំងពិព័រណ៍នាំចូលអន្តរជាតិ ចិន ពិព័រណ៍នាំចូល និងនាំចេញចិន និងពិព័រណ៍អាស៊ាន ចិន ក៏ដូចជាយន្តការកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឌីជីផលទ្វេភាគី ដើម្បីបង្កើនការប្រកួតប្រជែង និងប្រជាប្រិយភាព នៃផលិតផលកម្ពុជានៅ ក្នុងប្រទេសចិន និងពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។

ភាគីទាំងពីរបានឯកភាពប្រើប្រាស់ឱ្យបានពេញលេញ នូវតួនាទីរបស់គណៈកម្មាធិការសម្រប សម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចរចា និងចុះហត្ថលេខាលើផែនការសកម្មភាពថ្មី ស្ដីពីការកសាង សហគមន៍វាសនារួមកម្ពុជា-ចិនឱ្យបានឆាប់ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងលើកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យនានា។

ភាគីទាំងពីរបានឯកភាពធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងការបន្ស៊ីគ្នាជាយុទ្ធសាស្ត្រ រវាងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណ ដើម្បីធានាសុវត្ថិភាព នៃគម្រោង និងបុគ្គលិក ព្រមទាំងផ្តល់តួនាទីកាន់តែសំខាន់ដល់យន្តការការងារកម្ពុជា-ចិន សម្រាប់កិច្ចសហ ប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិតកម្ម។ ពិនិត្យលទ្ធភាពអភិវឌ្ឍន៍ ច្រករបៀងឧស្សាហកម្ម | និងបច្ចេកវិទ្យា ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឲ្យទៅជាតំបន់ សេដ្ឋកិច្ចពិសេសពហុបំណងគំរូមួយ។

កសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោងលេចធ្លោ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីទាក់ទាញសហគ្រាសចិន ដែលមានសមត្ថភាពបន្ថែមទៀត ក្នុងការបង្កើនការវិនិយោគនៅកម្ពុជា ពិនិត្យលទ្ធភាពលើសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បណ្តាញអគ្គិសនី បណ្តាញខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម ដើម្បីបង្កើនប្រសិទ្ធភាពសមាហរណកម្ម នៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្មកម្ពុជា-ចិន ដែល មានលក្ខណៈចម្រុះ។

ចិនគាំទ្រកម្ពុជាលើការងារដំបូង នៃការធ្វើផែនការរៀបចំផ្លូវដែក ការរចនា និងការសិក្សា សមិទ្ធលទ្ធភាព សំដៅលើកកម្ពស់គម្រោង និងការសាងសង់ផ្លូវដែក ដើម្បីផលប្រយោជន៍ជីវភាព ប្រជាជន ដែលរស់នៅតាមបណ្ដោយផ្លូវដែកនេះ។ ភាគីទាំងពីរទន្ទឹងរង់ចាំការតភ្ជាប់ផ្លូវដែកកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ ក្នុងពេលឆាប់ៗនេះ។

ភាគីទាំងពីរបានឯកភាពអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីផែនការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ចិន (២០២៣-២០២៥)។ ជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ ស្ពាន អាងស្តុកទឹក ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងខ្សែកាបអុបទិកក្រោមបាត សមុទ្រ។ អនុវត្តគម្រោងផ្លូវជនបទនានា ការផ្គត់ផ្គង់ទឹក សាលារៀន និងគម្រោងវេជ្ជសាស្ត្រនានា នៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)