Register Already an agent ? Login

IFAD បានផ្ដល់ហិរញ្ញប្បទានជិត ២០០លានដុល្លារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជនបទនៅកម្ពុជា

ភ្នំពេញ៖ កម្ពុជា បានទទួលហិរញ្ញប្បទានជិត ២០០លានដុល្លារ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដែលជាកិច្ចព្រមព្រៀងហិញ្ញប្បទាន គាំទ្រសេដ្ឋកិច្ចជនបទ និង​ពាណិជ្ជកម្មផលិតផលកសិកម្ម ជាពិសេសលើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។

កិច្ចព្រម​​​ព្រៀង​​​​​​ហិរញ្ញប្បទាន​​នេះត្រូវបានចុះហត្ថលេខាដោយលោក Alvaro Lario ប្រធាន IFAD​ និងលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលបម្រុងរបស់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។

សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ ​និងពាណិជ្ជកម្ម ​ផលិតផលកសិកម្ម ដែល​មានទឹកប្រាក់សរុបចំនួន ១៩៤លានដុល្លារ ក្នុងនោះឥណទានសម្បទានពី IFAD មានចំនួន ៤៧.៩លានដុល្លារ។

កម្វិធីនេះ មានគោលបំណង​ចូលរួមកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះនៅជនបទ តាមរយៈការលើកកម្ពស់ភាពធន់ទៅ​នឹងអាកាសធាតុ ​និងការជំរុញកំណើនលូតលាស់នៃវិស័យកសិកម្ម ប្រកបដោយបរិយាប័ន្ន​និង​ចីរភាពបរិស្ថាន ​លើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។

កម្មវិធីនេះ មានវិសាលភាពគ្រប​ដណ្ដប់​ទូទាំងប្រទេស ​ហើយនឹងអនុវត្តលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃគោលដៅចំនួន ៦រួមមាន៖ បន្លែ មាន់ ដំឡូងមី គ្រាប់ស្វាយចន្ទី ផ្លែឈើស្រស់ និងផ្លែឈើដែលបានកែច្នៃរួច៕

ដោយ៖ មឿន ឌីណា (Moeun Dyna)