Register Already an agent ? Login

សប្ដាហ៍ចុងខែមករា និងដើមខែកុម្ភៈ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង ៣០ម៉ឺននាក់

ភ្នំពេញ៖ ចុងសប្តាហ៍ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបមានចំនួន ៣០៣,១៤៩នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៧,១៣៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤៦,០១២នាក់។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

នៅក្នុងរបាយការណ៍ បានបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ *ខេត្តព្រះសីហនុ ៨៣,៩២៨នាក់, *រាជធានីភ្នំពេញ ៣៨,៣៣១នាក់, *ខេត្តសៀមរាប ៣៧,៩២៦នាក់, *ខេត្តកំពត ២២,៣៥៨នាក់, *ខេត្តបាត់ដំបង ១៩,៦៨៣នាក់, *ខេត្តកំពង់ចាម ១៣,៨៧៤នាក់, *ខេត្តកណ្តាល ១៣,៣២៦នាក់, *ខេត្តពោធិ៍សាត់ ១០,៤០៤នាក់។

កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៦ឡើងវិញ នៅតំបន់អង្គរ ខេត្តសៀមរាប ដោយមានអ្នកចូលរួមលើសការរំពឹងទុកប្រមាណជាង ១ពាន់នាក់ មកពី ៤៣ប្រទេស ភាគច្រើនមកពីអឺរ៉ុប ពិសេសបារាំង។

ព្រឹត្តិការណ៍នេះ ក៏បង្ហាញពីគោលដៅសុវត្ថិភាពរបស់កម្ពុជា និងការត្រៀមរៀបចំឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងជាព្រឹត្តិការណ៍ការចូលរួមក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ផងដែរ។

ដោយឡែក នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ ដែលជាថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជា ប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកបានធ្វើដំណើរទៅប្រារព្ធពិធីបុណ្យនៅតាមវត្តអារាមនានា ហើយខ្លះក៏បានបន្តដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026