Register Already an agent ? Login

កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ ៤០ម៉ឺននាក់ កើនឡើង៧៩៤% ក្នុងខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ នៅខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ ៤០ម៉ឺននាក់ កើនឡើង៧៩៤% បើប្រៀបធៀបនឹងឆ្នាំ២០២២ និងថយចុះ៣៨% បើប្រៀបធៀបនៅឆ្នាំ២០១៩។ បើតាមការថ្លែងឱ្យដឹងពីលោក ថោង ខុន រដ្ឋមន្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ប្រភពទីផ្សារសំខាន់ៗមាន៖ ប្រទេសថៃ វៀតណាម ចិន កូរ៉េ អាមេរិក។

ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំង ៤០ម៉ឺននាក់ គឺមានមកតាមផ្លូវអាកាសប្រមាណ១៤០,០០០នាក់ កើនឡើង៤៥១%, មកតាមផ្លូវគោកប្រមាណ ២៥៥,០០០ម៉ឺននាក់ កើនឡើង ១,២៨៤% និងមកតាមផ្លូវទឹកប្រមាណ ៥,០០០នាក់ កើនឡើង ១,២៨៣% ធៀបនឹងខែមករា ឆ្នាំ២០២២។ បើតាមការថ្លែងបន្តរបស់ លោក ថោង​ខុន។

លោក បន្តថា ក្នុងចំណោមទេសចរអន្តរជាតិខាងលើ ក៏មានទេសចរចិនប្រមាណ ២៥,០០០នាក់ដែរ ដែលមានការកើនឡើង ៩០១% បើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែ នៅថយចុះ៨៦.៣% ធៀបនឹងឆ្នាំ២០១៩។

គិតជាមធ្យម មានទេសចរអន្តរជាតិចូលមកកម្ពុជា ទាំងតាមផ្លូវ ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកប្រមាណ ១២,០០០នាក់ ទៅ ១៣,០០០នាក់ ក្នុងមួយថ្ងៃ។ បើតាមការបន្តរបស់ លោក ថោង ខុន បានបន្ថែមថា ក្នុងខែមករា ឆ្នាំ២០២៣នេះ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប ១,៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន ១,១៧៨ជើង។

ចំពោះជើងហោះហើរពីប្រទេសចិន ក្រោយថ្ងៃបើកឱ្យទេសចរធ្វើដំណើរឡើងវិញចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ទើបមានជើងហោះហើរត្រង់ឡើងវិញ ប៉េកាំង-ភ្នំពេញ ចាប់ផ្តើមនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះជាលើកដំបូង ដែលប្រតិបត្តិការហោះហើរដោយក្រុមហ៊ុន Air China។ បើតាមការថ្លែងរបស់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ក៏នឹងមានជើងហោះលើកដំបូងពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026