Register Already an agent ? Login

អង់គ្លេស ចង់វិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

ភ្នំពេញ៖ អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (UK Infrastructure and Projects Authority- IPA) មានចំណាប់អារម្មណ៍ក្នុងការជំរុញការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ រវាងប្រទេសកម្ពុជានិងចក្រភពអង់គ្លេស ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។

អាជ្ញាធរ (IPA) មានចំណាប់អារម្មណ៍វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល បានលើកឡើងនៅជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងតំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងក្នុងជំនួប អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (IPA) បានបង្ហាញនូវការកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ដែលបច្ចុប្បន្ន​ ប្រភពថាមពលកកើតឡើងវិញមានភាគរយខ្ពស់ជាងគេនៅក្នុងប្រភពផ្គត់ផ្គង់ថាមពលសរុបរបស់កម្ពុជា​។

ចំពោះភាគីកម្ពុជាវិញ លោក សុខ ខាវ៉ាន់ បានបង្ហាញការស្វាគមន៍រាល់វិនិយោគរបស់ភាគីចក្រភពអង់គ្លេស ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងក្រសួងរ៉ែនិងថាមពល និងគម្រោងវិនិយោគរបស់ចក្រភពអង់គ្លេស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026