Register Already an agent ? Login

លោក ថោង ខុន បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៧ខ្សែ ប្រវែងជិត៤គ.ម ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ

កំពង់ធំ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៧ខ្សែ មានប្រវែងសរុប ៣,៨០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងជ្រៃ ភូមិដូនដួង និងភូមិបល្ល័ង្ក នៃឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។

ផ្លូវលំទាំង ៧ខ្សែនេះ មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផល ព្រមទាំងសិស្សានុសិស្សធ្វើដំណើរទៅរៀននៅសាលា។ បើតាមការថ្លែងបញ្ជាក់របស់ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក

លោក បានថ្លែងឱ្យដឹងថា ផ្លូវទាំង៧នេះ ផ្លូវ៣ខ្សែ ត្រូវបានជួសជុលឡើងវិញដោយក្រុមការងារគ្រឿងចក្រតំបន់អភិវឌ្ឍន៍សម្ដេចតេជោ ហ៊ុន សែន ទី៥ ស្រុកបារាយណ៍ ក្រោមការជំនួយរបស់ក្រុមក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោកដោយផ្ទាល់ ជាមួយគ្នានោះក៏មានសប្បុរសជនផងដែរ ដែលបានជួយផ្ដល់កម្ទេចថ្មថ្មខ្មៅចំនួន ១៤៥ឡាន។

កត្តាសុខសន្តិភាព ការអភិវឌ្ឍ និងសមិទ្ធផលរបស់ជាតិដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាល ព្រមទាំងគម្រោងអភិវឌ្ឍន៍នានា ដើម្បីសម្រួលដល់ការរស់នៅ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ តួយ៉ាងដូចជាការសម្រេចបាននូវការកសាងជួសជុលផ្លូវទាំង ៧ខ្សែនាថ្ងៃនេះ ក៏ជាផ្លែផ្កានៃសុខសន្តិភាព ស្ថិរភាពនយោបាយផងដែរ។ បើតាមការលើកឡើងរបស់ លោ ថោង​ ខុន។

លោក បានលើកឡើងបន្តថា ក្រោមការដឹកនាំ របស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងនោះក៏មានការសម្រេចបាននូវសមិទ្ធផលផ្លូវជាតិខ្វាត់ខ្វែងទូទាំងប្រទេស ដែលបានពង្រីក និងលើកកម្រិតកគុណភាពពីកៅស៊ូ ២ស្រទាប់ស្ដើង ទៅជាផ្លូវបេតុងកៅស៊ូ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ បានកាន់តែឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ពីសមិទ្ធផលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាខ្សែផ្លូវល្បឿនលឿនខ្សែដំបូងរបស់កម្ពុជា រួមទាំងសមិទ្ធផលផ្លូវសំខាន់ៗមួយចំនួនទៀតផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រយ៉ាងពេញទំហឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះ​ឈ្មួញបន្តលួចនាំចូលសាច់បង្កកនិងសាច់ក្លាស្សេ ខណៈបច្ចុប្បន្នកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សាច់នៅក្នុងស្រុក
Mon, 22 Jun 2026
កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Mon, 22 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Mon, 22 Jun 2026