Register Already an agent ? Login

កម្ពុជា-ចិន យកខួបលើកទី៦៥នៃប្រទេសទាំង២ រៀបចំផែនការទាក់ទាញទេសចរចិនឱ្យបាន១លាននាក់ ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជា-ចិន បានរៀបចំផែនការទាក់ទាញទេសចរចិនឱ្យបាន ១លាននាក់ ក្នុងឆ្នាំ២០២៣ ដោយយកខួបលើកទី៦៥នៃចំណងទំនាក់ទំនងការទូតកម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ទេសចរណ៍មកសម្ដែងរួមគ្នារួមមាន៖ វប្បធម៌ និងកីឡាដូចជា ព្រឹត្តិការណ៍ម៉ារ៉ាតុង វាយកូនហ្គោល ជាពិសេសការសម្តែងក្បាច់គុណសៅលិញរបស់សាកលវិទ្យាល័យសៅលិញ រួមជាមួយ ក្បាច់គុនល្បុក្កតោរបស់កម្ពុជា។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Du TianQiao នាយកប្រតិបត្តិសមាគមន៍សហប្រតិបត្តិការធុរៈកិច្ច និងសេដ្ឋកិច្ចតំបន់ និងពាណិជ្ជកម្មអន្តរជាតិចិន បានជួបពិភាក្សាគ្នាផ្លាស់ប្តូរយោបល់សំដៅជំរុញលំហូរទេសចរចិន-កម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងជំនួបនោះ ដើម្បីត្រៀមអបអរសាទរខួបលើកទី៦៥នៃចំណងទំនាក់ទំនងការទូតកម្ពុជា-ចិន ពិសេសដើម្បីជំរុញ និងទាក់ទាញទេសចរចិនឱ្យបាន ១លាននាក់ នៅឆ្នាំ២០២៣នេះ តាមការគ្រោងទុក ដោយសហការគ្នាត្រៀមរួមមាន៖

- រៀបចំព្រឹត្តិការណ៍ទេសចរណ៍  វប្បធម៌ និងកីឡាដូចជា ព្រឹត្តិការណ៍ម៉ារ៉ាតុង វាយកូនហ្គោល ជាពិសេសការសម្តែងក្បាច់គុណសៅលិញរបស់សាកលវិទ្យាល័យសៅលិញ រួមជាមួយ ក្បាច់គុនល្បុក្កតោរបស់កម្ពុជា (ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២) នៅមុនព្រឹត្តិការណ៍ SEA Games លើកទី៣២ នៅរាជធានីភ្នំពេញផងដែរ។

- វេទិកាធុរៈកិច្ចនិងវិនិយោគទេសចរណ៍កម្ពុជា-ចិន។

- រៀបចំព្រឹត្តិការណ៍តន្ត្រីកម្ពុជា-ចិន ដែលមានតារាល្បីៗរបស់ចិន និងកម្ពុជាចូលរួម ដែលអាចទាក់ទាញទេសចរចិនមកទស្សនា។

បើតាមជំនួបនោះ លោក ថោង ខុន រដ្ឋមន្ត្រី បានស្នើឱ្យសមាគមនេះរៀបចំគំរោងច្បាស់លាស់ និងផែនការលម្អិត ដើម្បីអាចឱ្យភាគីក្រសួងទេសចរណ៍កម្ពុជាពិនិត្យ និងឱ្យយោបល់ ព្រមទាំងបង្កើតក្រុមការងារក្នុងការរៀបចំព្រឹត្តិការណ៍ទាំងនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026