Register Already an agent ? Login

ក្រុមហ៊ុនអាជីវកម្មចិន រុករករ៉ែមាស ក្នុងស្រុកសំបូរ ខេត្តក្រចេះ ចម្រាញ់មាសបានជាង ៦៧គីឡូក្រាម

ក្រចេះ៖ ក្រុមហ៊ុនអាជីវកម្មរុករករ៉ែមាសចិន ដែលកំពុងធ្វើការ​រុករករ៉ែ​មាស និងចម្រាញ់មាសស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះបានចំនួន ៦៧.៥៣គីឡូក្រាម ចាប់ពីខែតុលា ឆ្នាំ២០២២ រហូត​មកដល់ឆ្នាំ២០២៣។ បើតាមការថ្លែងរបស់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់​រដ្ឋបាលខេត្តក្រចេះ” នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ​នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ​វ៉ា ថន បានថ្លែងបន្តថា ខេត្តក្រចេះមានសក្តានុពលលើ​វិស័យធនធាន​ធម្មជាតិ ដូចជាវិស័យរ៉ែថ្មីក្រានីត ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្នួល ស្រុកចិត្របុរី និងស្រុក សំបូរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ទោះបីជាក្នុងខេត្តក្រចេះមិនអាចរុករកបានរ៉ែមាសច្រើន ដូចក្នុងខេត្តមណ្ឌលគិរីក្តី អាជីវកម្មរុករករ៉ែមាសនេះបានចម្រាញ់ចេញជាមាសសុទ្ធលេខ១ ហើយក៏ជាផ្នែកមួយដែលនាំជាចំណូ​លចូលក្នុងថវិកាជាតិកម្ពុជាផងដែរ។

ទន្ទឹមនេះ នៅក្នុងខេត្តក្រចេះមានក្រុមហ៊ុនរុករក និងស្វែងរករ៉ែចំនួន៦១ក្រុមហ៊ុន ស្មើនឹង៦៥អាជ្ញាបណ្ណ ក្រុមហ៊ុនស្រាវជ្រាវរ៉ែលោហៈចំនួន៥ក្រុមហ៊ុន ស្មើ៦អាជ្ញាបណ្ណ ក្រុមហ៊ុន អាជីវកម្មរ៉ែមាស ១ក្រុមហ៊ុន ការដ្ឋានវាយថ្មចំនួន២៥ក្រុមហ៊ុន ស្មើ២៨អាជ្ញា​បណ្ណ និងក្រុមហ៊ុនក្រួសខ្សាច់ ៨ក្រុមហ៊ុន។ បើតាមការថ្លែងបន្តទៀតរបស់ លោក វ៉ា ថន។

លោក បានថ្លែងបន្ថែមថា អាជ្ញាធរខេត្តកំពុងតែ​ជំរុញ​ការអភិវឌ្ឍតំបន់វិស័យទេសចរណ៍ ដែលមានចំនួន ២១កន្លែង ​នៅក្នុងនោះរួម​មាន៖ ​រមណីយដ្ឋានប្រវត្តិសាស្ត្រ ៦កន្លែង រមណីយដ្ឋានធម្មជាតិ ១១កន្លែង រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ ១កន្លែង រមណីយដ្ឋានកែច្នៃ ៣កន្លែង និងរមណីយដ្ឋានបម្រុងទុក ១កន្លែង។

លើស​​ពីនេះទៀត ក្នុងខេត្តក្រចេះ ក៏មានធនធានដ៏កម្រគឺសត្វផ្សោត ដែលត្រូវបានគ្រប់​គ្រង​អភិរក្ស ដែលបច្ចុប្បន្នមានសត្វផ្សោតរស់មានចំនួនប្រមាណ ៨០ក្បាល ហើយតំបន់​នោះត្រូវបានអភិវឌ្ឍន៍ និងរៀបចំរមណីយដ្ឋានទេសចរណ៍ ដែលបានកំពុងទាក់​ទាញអ្នក​ទេចរជាតិ និងអន្តរជាតិ ព្រមទាំងមានកំណើនជារៀងរាល់ឆ្នាំ។ បើតាមការបន្ថែមទៀតរបស់អភិបាលខេត្តក្រចេះ។

អភិបាលខេត្តដដែលបានលើកឡើងឱ្យដឹងថា ក្រៅពីនេះ ខេត្ត​ក្រចេះ​ក៏មានសណ្ឋាគារ ១៥កន្លែង ផ្ទះសំណាក់ ៥២កន្លែង រមណីយ​ដ្ឋានអាហារដ្ឋាន ១៥៥​កន្លែង សេវាកម្សាន្តមនុស្សពេញវ័យ ២៣កន្លែង ហាងម៉ាស្សា ១១​កន្លែង។ នៅក្នុងឆ្នាំ​២០២២​ ខេត្តក្រចេះបានទទួលភ្ញៀវទេសចរចំនួន ៣៦៣ ៩៨២នាក់ ក្នុងនោះ ភ្ញៀវទេចរ​អន្តរជាតិ ៧ ០៦៥នាក់ និងភ្ញៀវទេសចរជាតិ ៣៥៦ ១១៧នាក់៕​

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រយ៉ាងពេញទំហឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះ​ឈ្មួញបន្តលួចនាំចូលសាច់បង្កកនិងសាច់ក្លាស្សេ ខណៈបច្ចុប្បន្នកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សាច់នៅក្នុងស្រុក
Mon, 22 Jun 2026
កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Mon, 22 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Mon, 22 Jun 2026