Register Already an agent ? Login

លោក ប៉ាន សូរស័ក្តិ សំណូមពរវិនិយោគិនកូរ៉េ វិនិយោគលើការកែច្នៃ និងវេចខ្ចប់លើកសិផលសំខាន់ៗរបស់កម្ពុជា

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានសំណូមពរឱ្យភាគីកូរ៉េ ជួយវិនិយោគលើការកែច្នៃ និងវេចខ្ចប់លើកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន៖ ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិកដទៃទៀត ដើម្បីជំរុញការនាំចេញកសិផលដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជាជូនប្រជាជនកូរ៉េ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក YU Jeoung Yeol ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) និងសហការី នៅទីស្នាក់ការកណ្តាល KOTRA ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទី និងការរួមចំណែករបស់ KOTRA ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ក្នុងជំនួបពិភាក្សានេះដែរ លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនអំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) និងបានបញ្ជាក់ថា ពេលវេលានេះជាពេលវេលាសមស្របដើម្បីពិភាក្សាលើការជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀង CKFTA។

លោកប្រធាន YU Jeoung Yeol បានជម្រាបជូន លោក ប៉ាន សូរស័ក្តិ និងគណៈប្រតិភូ ថា KOTRA មានជំនឿយ៉ាងមុតមាំ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងជម្រុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ហើយដែលអាចជំរុញឱ្យមានការកើនឡើងនៅកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេស ឌីជីថល និងកសិកម្មជាដើម។

លោកប្រធាន បានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកូរ៉េជាង ២០០ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ហើយ KOTRA កំពុងកៀរគរអ្នកវិនិយោគបន្ថែមទៀតជាពិសេស លើវិស័យខាងលើ និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រយ៉ាងពេញទំហឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះ​ឈ្មួញបន្តលួចនាំចូលសាច់បង្កកនិងសាច់ក្លាស្សេ ខណៈបច្ចុប្បន្នកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សាច់នៅក្នុងស្រុក
Mon, 22 Jun 2026
កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Mon, 22 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Mon, 22 Jun 2026