Register Already an agent ? Login

នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល៤ថ្ងៃ ភ្ញៀវចេញដើរកម្សាន្តទូទាំងប្រទេស ១លាននាក់

ភ្នំពេញ៖ នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល ៤ថ្ងៃ គោលដៅទេសចរណ៍សំខាន់ៗមានចំនួន ៧ខេត្ត។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរបានចេញដើរកម្សាន្តទូទាំងប្រទេសសរុប ១,០៤៩,២២២នាក់ ក្នុងនោះភ្ញៀវជាតិ១,០០៧,១៦៦នាក់ និងភ្ញៀវបរទេស ៤២,០៥៦នាក់។

នៅក្នុងបាយការណ៍របស់ក្រសួងទេសចរណ៍ បានបន្តថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃ រួមមាន៖ *ខេត្តព្រះសីហនុ ២៩៦,០២៨នាក់ *ខេត្តសៀមរាប ១០៥,៤៨១នាក់ *ខេត្តបាត់ដំបង ១០២,៧៧៨នាក់ *ខេត្តកំពត ៨២,១៩៩នាក់ *ខេត្តប៉ៃលិន ៨១,៥០០នាក់ *ខេត្តកំពង់ចាម ៦៧,៩១៤នាក់ *ខេត្តកែប ៦៧,០៣០នាក់។

គោលដៅទេសចរណ៍ទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរកកកុញ ខណៈប្រជាពលរដ្ឋភាគច្រើនដើរកម្សាន្តជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅ។

ដោយឡែក សម្រាប់ខេត្តព្រះសីហនុភ្ញៀវទេសចរភាគច្រើនទៅព្រឹកមកវិញល្ងាចជាមួយការធ្វើដំណើរតាមផ្លូវល្បឿនលឿន។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមួយចំនួនបានយកតាមខ្លួននូវម្ហូបអាហារដែលបានសែនរួច ទៅបរិភោគដើម្បីកាត់បន្ថយចំណាយមួយចំនួនផងដែរ។

ការចូលឆ្នាំចិន ឆ្នាំ២០២៣ ប៉ះចំចុងសប្តាហ៍ ដូច្នេះយើងសង្កេតឃើញថាចរន្តភ្ញៀវទេសចរ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់គោលដៅទេសចរណ៍នានាមានសភាពផុសផុលច្រើន ខណៈដែលប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រដើម្បីរៀបចំសែនតាមប្រពៃណីចិន។

ចំពោះការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរមិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់។ គណៈបញ្ជាការឯកភាពគ្រប់រាជធានី-ខេត្ត មន្ទីរទេសចរណ៍ បានចាត់កម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗ និងគោលដៅទេសចរណ៍នានា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026