Register Already an agent ? Login

ការធ្វើពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី មានទំហំទឹកប្រាក់សរុប ៥២៤លានដុល្លារ កើន ៦១% ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​អូស្ត្រា​លី ចាប់​ពីខែ​មករា ដល់​ខែធ្នូ ឆ្នាំ​២០២២ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ ៥២៤​លាន​ដុល្លារ​ កើន​ ​៦១% បើ​ធៀប​នឹង​ឆ្នាំ​២០២១។ បើតាមរបាយការណ៍របស់​ក្រសួង​ពាណិជ្ជ​កម្ម។

នៅក្នុងរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្មបានបន្តឱ្យដឹងថា ការនាំ​ចេញពី​កម្ពុជា​ទៅ​អូស្ត្រាលី​ មានត​ម្លៃ​ទឹកប្រាក់​សរុប​ជាង ​៣៧៩លាន​ដុល្លារ កើន ​៨៥% ខណៈ​ដែល​ការនាំ​ចូល​ពី​អូស្ត្រាលី​មកកម្ពុជាវិញ​មាន​តម្លៃ​ទឹកប្រា​ក់សរុប​ ១៤៥លាន​ដុល្លារ​ កើន​ ​២០% បើ​ធៀប​នឹង​​ឆ្នាំ២០២១។ ទំនិញ​​ទាំង​នោះ​រួម​មាន៖ ​ផលិតផល​កសិកម្ម ផលិត​ផល​កាត់​ដេរ និង​កង់​ជាដើម អូស្រ្តាលី​វិញ​បាន​នាំចូល​មក​កម្ពុជាភាគ​ច្រើន​ជាទំនិញ​ប្រើ​ប្រាស់ គ្រឿង​សំណង់ គ្រឿង​យន្ត​កសិកម្ម និង​ចំណី​អាហា​រ​ជាដើ​ម។​

កំណើន​នៃទំហំពា​ណិជ្ជក​ម្ម ជាមួ​យ​អូស្រ្តា​លី​ ​ជាសញ្ញាណ​វិជ្ជមាន​មួយ​នៃកម្រិត​ទំនាក់​​ទំនាក់ទំនង នៃរាជ​រដ្ឋាភិ​បា​ល​កម្ពុ​ជា និ​ងរដ្ឋា​ភិបា​ល​អូស្រ្តាលី ដែលជំ​រុញ​ឱ្យកា​រនាំ​ចេ​ញ ​នាំចូ​ល​​រ​វាង​ប្រទេ​ស​ទាំ​ង២ មាន​ភាព​រលូ​​នល្អ។​ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋ​កិច្ច នៃរាជ​បណ្ឌិត​សភា​កម្ពុជា។

ការ​នាំចេញ​ផលិត​ផល​ជាច្រើន​របស់​កម្ពុ​ជា គឺឆ្លើយ​តប​ទៅ​នឹង​ត​ម្រូវកា​ររ​បស់​អូស្រ្តាលី​ ដែល​មា​នន័យ​ថា​ ជា​ទំនិ​ញដែ​លមាន​គុ​ណ​ភា​ព ​មានស្តង់ដារ ​កា​រដឹ​កជ​ញ្ជូនគ្មា​នភា​ពរាំងស្ទះ​ ដែ​លជំ​រុ​ញឱ្យ​ពាណិជ្ជក​រអូ​ស្រ្តាលី​ប​ន្ត​ការប​ញ្ជាទិញជា​បន្ត​ប​ន្ទាប់។ បើតាមការលើកឡើងបន្តរបស់ លោក ហុង វណ្ណៈ។

បើតាម លោក ហុង វណ្ណៈ បានគូសបញ្ជាក់ថា អូស្រ្តាលី​ក៏ជា​ស​មាជិក​រ​ប​ស់ ​RCEP ផង​ដែរ ​នេះក៏​ជាក​ត្តាមួ​យដែល​ជំរុ​ញ​កំណើន​ពាណិជ្ជ​កម្មរ​វាង​ប្រទេស​ទាំង​២​ផង​ដែរ។​ ​ដូច្នេះ ទាំង​នៅ​ក្នុ​ង​ក្របខណ្ឌ​ទ្វេភាគី និង​នៅក្នុង​ក្រប​ខណ្ឌ ​RCE​P ​នឹង​អា​ចអនុញ្ញា​ត​ឱ្យ​​អូស្រ្តាលី សម្លឹ​ងឃើ​ញផ​លិត​ផល​រប​ស់​ក​ម្ពុជាកាន់​តែ​ច្រើ​ន ខណៈ​ដែលក​ម្ពុ​ជាក៏អា​ចត្រៀ​ម​ខ្លួនក្នុ​ងការផលិ​តទំ​និ​ញ​ស​ម្រាប់​​បំពេ​ញ​តម្រូ​វ​ការទីផ្សា​រ​អូស្រ្តាលី​វិញ។

បើតាមភ្នំពេញប៉ុស្តិ៍បានស្រង់សំដី លោក ​ងួន ​ម៉េង​តិច​ អគ្គនា​យក​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ថា ការកើន​ឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ជាពិសេស​ការនាំ​ចេញ​ទៅ​អូស្ត្រាលី​ មានការ​កើនឡើង​គួរឱ្យ​កត់​សម្គាល់​នេះ ​អាច​ថាដោយ​សារ​ទំនា​ក់ទំនង​កា​ទូតនិង​សេដ្ឋកិច្ចរ​វាង​កម្ពុជា​ និង​អូស្ត្រាលី​ កាន់តែ​ស្អិតល្មួ​តស្រប​ពេល​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ-១៩​ក្នុង​ប្រទេស​ទាំងពីរមា​ន​ការ​ថម​ថយ​ដូច​គ្នា។

លោក បានបន្តថា វាជា​រឿង​ដែល​ប្រសើរ ដែល​​ការនាំ​ចេញពីកម្ពុជា ទៅក្រៅ​ប្រទេស​មាន​ការកើ​ន​ឡើង និង​មាន​ទំហំទឹ​ក​ប្រាក់ ច្រើន​ជាង​ការ​នាំចូល ដែល​នេះ​បង្ហាញ​ថា ការធ្វើ​ពាណិជ្ជ​កម្មរបស់​កម្ពុជា មាន​លក្ខណៈ​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់​។ បើស្ថាន​ភាព​នៅ​តែល្អប្រសើរ​បែប​នេះរំពឹង​ថា ពាណិជ្ជ​កម្មវាង​កម្ពុជានិង​អូស្ត្រាលី នឹង​បន្តមាន​ភាព​វិជ្ជមា​ន​បន្ត​ទៀត​នៅ​ឆ្នាំ២០២៣​នេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)