Register Already an agent ? Login

គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានចំនួនរោងចក្រ សហគ្រា កំពុងបើកដំណើរការជិត២ពាន់ ទុនវិនិយោគសរុបជិត១៧ពាន់លានដុល្លារ

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ កម្ពុជា មានចំនួនរោងចក្រ សហគ្រា​កំពុងបើកដំណើរការ ចំនួន ១,៩៨២រោងចក្រ និងមានទុនវិនិយោគសរុប ១៦,៦៩០ លានដុល្លារ បើធៀបនឹងឆ្នាំ២០២១ មានចំនួន ១,៣៨១១លានដុល្លារ។

នៅក្នុងរបាយការណ៍របស់ក្រសួងឧស្សាហកម្មបាបន្តថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ ក្រសួងបានចុះបញ្ជីរោងចក្រសហគ្រាសថ្មីចំនួន ១៨៦រោងចក្រ ខណៈរោងចក្របើកថ្មីក្នុងឆ្នាំ២០២១ មានតែ ១៦៨រោងចក្រ។ ដោយឡែក ក្នុងឆ្នាំ២០២២ ​រោងចក្របិទទ្វារ មានចំនួន ៨៣រោងចក្រ មានចំនួនទាបជាងចំនួនរោងចក្របិទទ្វារ ក្នុង២០២១ ដែលមានរហូតដល់ ១៤៣រោងចក្រ។​

ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើការរីករាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ជាគន្លឹះសំខាន់ កសាងទំនុកចិត្តដល់ការវិនិយោគ នៅកម្ពុជា។​ បើតាមការលើកឡើងរបស់ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម។

លោក បានលើកឡើងបន្តថា នៅកម្ពុជា យើងឃើញថាអាចគ្រប់គ្រង និងអាចរស់នៅបានយ៉ាងល្អប្រសើរជាមួយនឹងកូវីដ-១៩ ដែលធ្វើឱ្យយើងមានលទ្ធភាពបើកសង្គមសេដ្ឋកិច្ចបានល្អប្រសើរ ជាក់ស្តែងចំនួនរោងចក្រក្នុងឆ្នាំ២០២២ មានចំនួនកើនឡើងទាំងចំនួនរោងចក្រ និងទុនវិនិយោគផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026