Register Already an agent ? Login

ខេត្តបាត់ដំបង ព្រះសីហនុ សៀមរាប ជាប់ជាជ័យលាភីទីក្រុងស្អាតនៃពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ ខេត្តចំនួន៣ បានជាប់ជាជ័យលាភី ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២(Best Countdown City of The Year 2022) តាមរយៈការបោះឆ្នោតលើគេហទំព័រផ្លូវការ http://best countdowncity.cambodiacleancity.gov.kh/ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ សូមចូលរួមអបអរសាទរដល់ជ័យលាភីទីក្រុងនៃខេត្តខេត្តបាត់ដំបង បានជាប់ជាជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែង ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២" (Best Countdown City of The Year 2022។

ខេត្តព្រះសីហនុ បានជាប់ជាជ័យលាភីលេខ២ ក្នុងកម្មវិធីប្រកួតប្រជែង ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២ (Best Countdown City of The Year 2022)។

ខេត្តសៀមរាប បានជាប់ជាជ័យលាភីលេខ៣ ក្នុងកម្មវិធីប្រកួតប្រជែង ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២ (Best Countdown City of The Year 2022)។

ការប្រគល់ពានរង្វាន់នៅក្នុង ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត គ្រោងធ្វើនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026