Register Already an agent ? Login

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៦៥លានដុល្លារ ៩ខែឆ្នាំ២០២២

ព្រះសីហនុ៖ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ២៦៦,៧៣០លានរៀល (ប្រមាណ ៦៥លានដុល្លារ)។ បើតាមទិន្នន័យរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា រយៈពេល ៩ខែកន្លងមកនេះកំពង់ផែ ចំណេញបានចំនួនប្រមាណ ៩៨,១៥៩លានរៀល (ប្រមាណ ២៣លានដុល្លារ)។

នៅក្នុងទិន្នន័យរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹងឱ្យតាមឆមាសនីមួយៗនៃឆ្នាំ២០២២ ដែលទទួលបានចំណូលពីកំពង់ផែនេះរួមមាន៖

-នៅត្រីមាសទី១ ទទួលបានប្រាក់ចំណូលសរុប ចំនួន ៩០,៣៨៣,០៥៤,០០០រៀល និងទទួលបានប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធ ក្នុងការិយបរិច្ឆេទចំនួន ៣៣,០៤១,៨៥៤,០០០រៀល។

-នៅត្រីមាសទី២ ទទួលបានប្រាក់ចំណូលសរុបចំនួន ៩១,២៣០,២៨៩,០០០រៀល និងទទួលបានប្រាក់ចំណេញសុទ្ធ ក្រោយបង់ពន្ធក្នុងការិយ បរិច្ឆេទចំនួន ៤៤,៨៨៣,០៥៥,០០០រៀល។

-នៅត្រីមាសទី៣ ទទួលបានប្រាក់ចំណូលសរុបចំនួន ៨៥,១១៧,៣៦៤,០០០រៀល និងទទួលបានប្រាក់ចំណេញសុទ្ធ ក្រោយបង់ពន្ធ ក្នុងការិយបរិច្ឆេទចំនួន ២០,២៣៥,៣៨៧,០០០រៀល។

គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ ការងារកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទំនិញឆ្លងកាត់មានចំនួនប្រមាណ ៦.៩លានតោន កើនឡើង ៥.៩៩% និងចំណូលសរុបមានចំនួនប្រមាណ ៣៧៣ប៊ីលានរៀល (ប្រមាណ ៩០លានដុល្លារ) កើនឡើង ១៧.៦៤% ធៀបនឹងឆ្នាំ២០២០៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026