Register Already an agent ? Login

ក្រសួងរៀបចំដែនដី បានចេញបណ្ណកម្មសិទ្ធិដីចំនួន ៣១៥ ៤៤១ក្បាលដី ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីចំនួន ៣១៥ ៤៤១បណ្ណ ជូនដល់ប្រជាពលរដ្ឋ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ២៦៤ ៨០៥បណ្ណ នៅក្នុងឆ្នាំ២០២២។ បើតាមការថ្លែងបញ្ជាករបស់ លោក ជា​ សុផារ៉ា​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣។

លោក ជា​ សុផារ៉ា​ ដែលបានអញ្ជើញ​ជាអធិបតីក្នុងពិធីបើកសន្និបាត​បូកសរុប​លទ្ធផលការងារឆ្នាំ២០២២​ និងលើកទិសដៅការងារឆ្នាំ២០២៣​ របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ នាថ្ងៃ​ទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២២ បានថ្លែងបន្តថា កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានប្រកាសកំណត់តំបន់វិនិច្ឆ័យថ្មីចំនួន ៤៣៧ភូមិ ធ្វើការបិទផ្សាយ ជាសាធារណៈចំនួន ៣៤៤ភូមិ ស្មើនឹង ៣៤៨ ៧៣៦ក្បាលដី ចេញបណ្ណចំនួន ៣១២ ២៩១បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋចំនួន ២៦១ ៦៥៥បណ្ណ។

លោក បានថ្លែងបន្តទៀតថា ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ សម្រេចបាន ៣ ១៥០បណ្ណ ក្នុងនោះ ដីឯកជនចំនួន ២ ៩៥១បណ្ណ ដីរដ្ឋបាន ៩ទីតាំង ចំនួន ៧៤បណ្ណ ទំហំ ២៧ ៨៣២ហិកតា (ដីគោលដៅសម្បទាន សេដ្ឋកិច្ច៥ទីតាំង ចំនួន៦៤បណ្ណ ទំហំ ២២ ១២៧ហិកតា តំបន់ការពារព្រៃស្តារឡើងវិញ ៤ទីតាំង ចំនួន១០បណ្ណ ទំហំ ៥ ៧០៥ហិកតា។

លោក រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្ថែមថា ក្នុងនោះដីស្ថិតក្រោមការកាន់កាប់របស់ក្រសួងបរិស្ថាន ៣ទីតាំងចំនួន ៥បណ្ណ ទំហំ ៣ ៧៩១ហិកតា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ១ទីតាំង ចំនួន៥បណ្ណ ទំហំ ១ ៩១៤ហិកតា) និងដីសហគមន៍ជនជាតិដើមភាគតិចចំនួន៥សហគមន៍ ស្មើនឹង ១២៥បណ្ណ ទំហំ៥ ៤៤៣,៦៥ហិកតា សម្រាប់៤៨២គ្រួសារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រយ៉ាងពេញទំហឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះ​ឈ្មួញបន្តលួចនាំចូលសាច់បង្កកនិងសាច់ក្លាស្សេ ខណៈបច្ចុប្បន្នកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សាច់នៅក្នុងស្រុក
Mon, 22 Jun 2026
កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Mon, 22 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Mon, 22 Jun 2026