Register Already an agent ? Login

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៣៧លានដុល្លារ កើនឡើង២២% ពីប្រភពសំខាន់ចំនួន៤

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៣៧,០៤៩,២៧៨ដុល្លារ កើនឡើង ២២% រយៈពេល ១១ខែ ឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ មានចំនួន ៣០,៣៩០,១៧២ដុល្លារ។ ការរកចំណូលបានជាង ៣៧លានដុល្លារ ទទួលបានពីប្រភពចំណូលសំខាន់ៗចំនួន៥។

ប្រភពចំណូលទាំង៤ រួមមាន ប្រតិបត្តិការផែ មានចំនួន ២៩,១៧១,២៨២ដុល្លារ, ពីអាជ្ញាធរផែ មានចំនួន ៣,៧៨១,៧៧២ដុល្លារ, ពីសេវាកម្មផ្សេងៗ មានចំនួន ២៧២,៦៣២ដុល្លារ និងចំណូលផ្សេងៗ មានចំនួន ៣,៨២៣,៥៩២ដុល្លារ។

បើតាមកំពង់ផែស្វយ័តភ្នំពេញ ក្រៅពីរកចំណូលបានជាង ៣៧លានដុល្លារ ដោយឡែក ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់ ១១ខែ ឆ្នាំ២០២២ របស់កំពង់ផែនេះ ក៏សម្រេចបានលើសកម្មភាពសំខាន់ៗចំនួន៥ ថែមទៀតផងដែរ ដែលនៅក្នុងនោះរួមមាន៖

ទី១-ទំនិញ-ប្រេងឥន្ធនៈមានចំនួន ៣,៦៤៦,០២៩តោន កើនឡើង ៣.៥៨% បើនឹងឆ្នាំ២០២១ ចំនួន ៣,៥១៩,៨៤៤តោន, ទី២-នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន ៣,២៧១ជើង កើនឡើងជាង ៥៤% បើនឹងឆ្នាំ២០២១ ចំនួន ២,១១៤ជើង។

ទី៣-បរិមាណកុងតឺន័រ មានចំនួន ៣៨៣,២៦១ធីអ៊ីយូ កើនឡើងជាង ២០% បើនឹងឆ្នាំ២០២១ ចំនួន៣១៥,៦៩២ធីអ៊ីយូ, ទី៤-នាវាទេសចរណ៍ មានចំនួន ៧៨ជើង កើនឡើង ៧៨% និងទី៥-បរិមាណអ្នកដំណើរ មានចំនួន ៥,០៧៥នាក់ កើនឡើងជាង៥ពាន់%។

សូមរម្លឹកថា នៅឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ១២,៧០៧,៨៣១ដុល្លារ៕

ដោយ៖ មឿន ឌីណា (Mouen Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Sat, 20 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Sat, 20 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Sat, 20 Jun 2026