Register Already an agent ? Login

កម្ពុជា រកចំណូលបានពីការនាំចេញស្រូវ-អង្ករប្រមាណ ៨៥០.៤៤លានដុល្លារ ៩ខែឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលពីការនាំចេញស្រូវ-អង្ករប្រមាណ ៨៥០.៤៤លានដុល្លារ រយៈពេល ៩ខែ ឆ្នាំ២០២២ សរុប ២,៨០៦,៩៩៩តោន។ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ៣ត្រីមាសកើនបាន ១០% ដែលមានបរិមាណសរុបចំនួន ៤៤៩,៣២៥តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៦.៩០លានដុល្លារ។  បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ខាងលើ។

ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបាន ចំនួន ៤៤៩,៣២៥តោន ទៅកាន់គោលដៅចំនួន ៥៥ប្រទេស ក្នុងនោះប្រទេសចំនួន៩ បានគ្របដណ្ដប់លើទីផ្សារនាំចេញអង្ករកម្ពុជាជាង ៨២% ដែលរួមមានចិន ៤៤.០៩%, ប្រទេសបារាំង ១៤.៨៣%, ប្រទេសម៉ាឡេស៊ី ៥.៥៨%, ប្រទេសហូឡង់ ៤.៦៥%, ប្រទេសអ៊ីតាលី ២.៦៥%, ប្រទេសហ្កាប៊ុង ២.៦៣%, ប្រទេសព្រុយណេ ២.៤៤%, ចក្រភពអង់គ្លេស ២.៤៥% និងប្រទេសអាឡឺម៉ង់ ២.០៨%។

ប្រភេទអង្ករក្រអូបប្រណិតចំនួន ៣៩% ឬ ១៧៧,៤៨១តោន អង្ករសែនក្រអូបចំនួនជិត ២៩% ឬ ១២៨,៧៥៣តោន អង្ករសគ្រាប់វែងចំនួនជិត ២៨% ឬ ១២៣,៣១៨តោន អង្ករចំហុយ ជាង ២% ឬ ១០,៦៨០តោន អង្ករសរីរាង្គចំនួនជិត ២% ឬ ៨,១០៦តោន ។

 ស្រូវ បានចំនួន ២,៣៥៧,៦៧៤តោន ដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៦៣.៥៤លានដុល្លារ ត្រូវបាននាំចេញចេញទៅប្រទេសវៀតណាមក្នុងរយៈពេល៩ខែ ឆ្នាំ២០២២៕

ដោយ៖ មឿន ឌីណា (Moeun Dyna)