Register Already an agent ? Login

ក្រុមហ៊ុនចំនួន៨ ត្រូវបាន CDC អនុម័តឱ្យដំណើរគម្រោងវិនិយោគដែលបានស្នើក្នុងទុនវិយោគសរុបជាង ៨៣លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៨ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសរុប ៨៣.៩លានដុល្លារ មានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ចាម និងកែប។

ក្រុមហ៊ុនទាំង៨ ដែលទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន៖

១-ក្រុមហ៊ុន ORIENDA INTERNATIONAL HOSPITAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១១៧គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៧៨កន្លែង។

២-ក្រុមហ៊ុន NEW WORLD HEART & VASCULAR HOSPITAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យបេះដូងនិងសរសៃឈាម ចំនួន ៣០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។

៣-ក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD គម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន ១៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១០៥កន្លែង។

៤-ក្រុមហ៊ុន GLOBAL PASS BIOTECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៣២កន្លែង។

៥-ក្រុមហ៊ុន YURA HARNESS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងខ្សែគ្រឿងអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥១៤កន្លែង។

៦-ក្រុមហ៊ុន RISE STEADY FOOTWEAR MATERIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៦,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៤៨កន្លែង។

៧-ក្រុមហ៊ុន TWHQ GARMENTS CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៨ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៩៥៨កន្លែង។

៨-ក្រុមហ៊ុន COBEST (CAMBODIA) FIRST GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៦៥០កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)