Register Already an agent ? Login

ផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល បានបើកដំណើរសាកល្បងហើយនាថ្ងៃនេះ

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល មានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្ដានុពល និងសម្បូរទៅដោយប្រជាជនរស់នៅយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានបើកដំណើរសាកល្បងហើយ។

ក្នុងអំឡុងការបើកដំណើរការសាកល្បង ផ្សារទំនើបជីបម៉ុង២៧១​ មេហ្គាម៉ល ហាងម៉ាកល្បីៗចំនួន៣០ បានបើកទ្វាររង់ចាំស្វាគមន៍អតិថិជនទាំងអស់រួចជាស្រេច ជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសបំផុតដូចជា៖ ហាងលក់សម្លៀកបំពាក់ H&M បញ្ចុះតម្លៃ ២៥ ភាគរយទៅលើមុខទំនិញជាច្រើន, ហាងលក់សម្លៀកបំពាក់ TEN11 បញ្ចុះតម្លៃរហូតដល់ ៧០%,  ហាងលក់សម្លៀកបំពាក់ Routine ហាង 361° ឱសថស្ថាន ឱសថផ្លឹស បញ្ចុះតម្លៃរហូតដល់ ៥០%, ភោជនីយដ្ឋាន Bong Crab, Pka K’nhey និង Steaklub បញ្ចុះតម្លៃ ៣០%។

ផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាពិភពនៃប្រេនល្បីៗ ជាទីកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អតិថិជនទាំងអស់ក្នុងឱកាសជួបជុំក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងទំនិញម៉ាកល្បីៗ មានគុណភាពខ្ពស់ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស រួមទាំងការកម្សាន្តដោយគ្មានដែនកំណត់។

ផ្សារទំនើបជីបម៉ុង២៧១ មេហ្គាម៉ល នៅមានហាងម៉ាកល្បីៗជាច្រើនទៀត ដល់ទៅរាប់រយហាង ដែលនឹងបើកដំណើរការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ រួមមាន ZARA, Jaspal, Paul Smith, New Balance, Charles and Keith, Tommy Hilfiger, Champion, Pedro, Fila, EA7, GUESS, The Pizza Company, Sakura Buffet, Jumbo Seafood, Burger King, Paradise Dynasty, Pleng Chan, Kfour, Samsung, Super Doozii, NEO Game Oasis, Legend Cinema by IZE ជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)