Register Already an agent ? Login

រាជរដ្ឋាភិបាល បានចែកដីឱ្យអតីតយោធិន និងប្រជាពលរដ្ឋក្រីក្រជាង ១,៣លានហិកតា ពីឆ្នាំ២០០០ ដល់ ៦ខែក្នុងឆ្នាំ២០២២

ភ្នំពេញ៖ ផ្ទៃដីទំហំ ១,៣៥៦,៣៩៦.១៩ហិកតាកតា រាជរដ្ឋាភិបាលបានចែកជូនដល់ អតីត​កងកម្លាំង​ប្រដាប់​អាវុធ គ្រួសារ​យោធិន នគរបាល​នៅតាម​បណ្តោយ​ព្រំដែន និង​ប្រជាពលរដ្ឋ​ក្រីក្រ​​ជាង​ ៤៨៧,១៥៧ម៉ឺន​គ្រួសារ។ បើតាមការថ្លែងឱ្យដឹងពី លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានបញ្ជាក់ថា ការចែកជូននេះ ​ចាប់ផ្ដើម​អំឡុង​ឆ្នាំ​២០០០ ដល់ ៦​ខែ ក្នុង​ឆ្នាំ២០២២។

 លោក ថេង ច័ន្ទសង្វារ បានថ្លែងបន្តថា ជាមួយគ្នានោះ រាជរដ្ឋាភិបាលបានសាងសង់​ផ្ទះ​ជូន​ក្រុមគ្រួសារ​កងទ័ព និង​នគរបាល​ជាតិ​តាម​បណ្ដោយ​ព្រំដែន និង​គ្រួសារ​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ចំនួន​ ៧,៨០៥​ខ្នង។ ​បច្ចុប្បន្ន ​សម្បទានិក​បាន​ចូល​ស្នាក់នៅ​ចំនួន ៧ ១៣៥ខ្នង ស្មើនឹង ៩១,៤២%​។

ការ​បែងចែក​ដី​ក្នុង​គោលដៅ​សម្បទាន​ដី​សង្គមកិច្ច និង​ប្រទានកម្ម ជា​កម្មវិធី​បែងចែក​ដី​ក្នុង​គោលដៅ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការជំរុញ​កំណើន​សេដ្ឋកិច្ច បាន​ចែក​ដី​ជូន​អតីត​កងកម្លាំង​ប្រដាប់អាវុធ និង​គ្រួសារ គ្រួសារ​យោធិន និង​នគរបាល​នៅតាម​បណ្តោយ​ព្រំដែន និង​ប្រជាពលរដ្ឋ​ក្រីក្រ​​។ បើតាមការបញ្ជាក់របស់ លោក ថេង ច័ន្ទសង្វារ។

លោក បានលើកឡើងឱ្យដឹងថា បើ​គិត​ត្រឹម​ឆ្នាំ​២០១៨ មកដល់​ឆមាស​ទី​១ ឆ្នាំ​២០២២ ​បាន​បែងចែក​ដល់​ពលដ្ឋ និង​អតីតមន្ដ្រី​យោធិន​សរុប​ចំនួន​ ៨,៥៤៨​គ្រួសារ ស្មើនឹង​សរុប​ទំហំ ១៥,៨៧០.៧២​ហិកតា និង​សាងសង់​ផ្ទះ​ជូន​គ្រួសារ​កងទ័ព និង​នគរបាល​ជាតិ​នៅតាម​បណ្ដោយ​ព្រំដែន និង​គ្រួសារ អតីត​កងកម្លាំង​ប្រដាប់​អាវុធ​សរុប ​១,៦៤៣​ខ្នង​។

លោក ថេង ច័ន្ទសង្វារ បានបន្តថា នៅ​ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី​បាន​បែងចែក​ដី​ទំហំ ២៤០ ១៥ហិកតា ជូន​ប្រជាពលរដ្ឋ ១៨៦​គ្រួសារ និង​សង់ផ្ទះ​បាន​ ៥៣៧ខ្នង​។ នៅឆ្នាំ​២០១៩ បែងចែក​ដី​ទំហំ ៤១២៣,៨៩​ហិកតា ជូន​ប្រជាពលរដ្ឋ ២,៣១៧​គ្រួសារ និង​សង់​ផ្ទុះ​បាន ៥៣៧​ខ្នង និង​ឆ្នាំ២០២០ បាន​ចែក​ដី​ទំហំ​ ៦,៨៣២.៧៧​ហិកតា ជូន​ប្រជាពលរដ្ឋ ៤, ២០៩​គ្រួសារ និង​សង់ផ្ទះ​បាន ៥៣៣ខ្នង​។

ចំណែក​ឆ្នាំ​២០២១ ចែក​ដី​ទំហំ​ ១ ៧៩៣,០៤​ហិកតា​ ជូន​ប្រជាពលរដ្ឋ ១,៧៦៧​គ្រួសារ និង​សង់ផ្ទះ​បាន ៣៦​ខ្នង ៦​ខែ ដើមឆ្នាំ​២០២២ បាន​ចែក​ដី​ទំហំ ២,៨៨០.៨៧​ហិកតា ជូន​ប្រជាពលរដ្ឋ ៦៩​គ្រួសារ​។ បើតាមការបន្ថែមរបស់ លោក ថេង ច័ន្ទសង្វារ បានគូសបញ្ជាក់ថា កម្មវិធី​ការបែងចែក​ដី​ក្នុង​គោលដៅ​សម្បទាន​ដី-​សង្គមកិច្ច និង​ប្រទានកម្ម​បាន​ដោះស្រាយ​ទៅលើ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី ក្នុង​នោះ​ក្បាលដី​ចែកជូន​ប្រជាពលរដ្ឋ​ក៏មាន​ការកើនឡើង​ដែរ​៕

ដោយ៖ មឿន ឌីណា (Moeun  Dyna)